លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញបើកការបោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា នៅភ្នំគិរីរម្យ

2025/12/06 11:32:45 pm        523

កំពង់ស្ពឺ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គ​ស្នង​ការ​សមាគម​កាយ​ឫទ្ធិ​នារី​កម្ពុជា​នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញបើកព្រឹត្តិការណ៍បោះជំរំ ឆ្នាំ២០២៥ របស់​​សមាគមកាយឫទ្ធិនារីកម្ពុជា នៅទីតាំងលម្ហែគិរីរម្យរីសត ស្ថិតក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុម​-គិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង” ។

ក្នុងឱកាសនោះលោកជំទាវបណ្ឌិត មានប្រសាសន៍ថា ការបោះជំរំនេះ គឺជា​ការ​ផ្ដល់​ការ​អប់​រំ​ដល់​កុមារ​ ដល់យុវតី នូវការអប់រំបែបចលត ការបង្រៀននូវអ្វីដែលមិនបានរៀននៅក្នុងសាលា ការ​រៀន​អនុវត្ត​ជាក់​ស្ដែងនៅក្នុងជីវិត ហើយក៏ជាការផ្ដល់ឱកាសដល់អ្នកចូលរួម បានរៀន​ពី​ការ​ទទួល​ខុស​ត្រូវ​ ចេះដោះស្រាយបញ្ហាដោយខ្លួនឯង ចេះបង្កើតទំនាក់ទំនង និងសាមគ្គីភាព ចេះស្គាល់ និង​ដោះ​ស្រាយ​ជម្លោះ ឬឧបសគ្គ ជំនះការភ័យខ្លាច ធ្វើការងារជាក្រុម ធ្វើលំហាត់កាយ និងលំហាត់​ផ្លូវ​ចិត្ត ព្រមទាំងរៀនស្គាល់ និងផ្ដល់តម្លៃនៃការអភិរក្សបរិស្ថាន ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្ថែមថា គោលបំណងនៃកម្មវិធីបោះជំរំនេះ ដើម្បី​ផ្ដល់នូវភាពសប្បាយរីករាយ ចំណេះដឹងថ្មីៗ ដែលមានលក្ខណៈជាការអប់រំប្រព័ន្ធ ក្រៅ​ប្រព័ន្ធ​ដល់​កុមារី យុវតីកម្ពុជា ជាពិសេសគឺការផ្ដល់ឱកាសដល់សមាជិការសកម្មមក ពី​គ្រប់​រាជ​ធានី​ខេត្ត​ទាំងអស់ ឲ្យបានស្គាល់គ្នា បង្កើតភាពស្និទ្ធស្នាល និងផ្លាស់ប្ដូរបទ​ពិសោធន៍​នៃ​ការ​ស្នាក់​នៅ​ជុំគ្នាក្នុងរយៈពេលខ្លី ។

លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្រាប់កម្មវិធី និងសកម្មភាពផ្សេងៗ ដែលព្រឹត្តិការណ៍​រៀប​ចំ ​គឺមានអត្ថប្រយោជន៍ទាំងអស់ សម្រាប់កុមារី និងយុវតីដែលបានចូលរួម ហើយក៏​ផ្ដាំ​ផ្ញើ​ទៅកា​ន់ប្អូនៗ ដែលបានចូលរួមទាំងអស់ ខិតខំអនុវត្តតាមគោលការណ៍បោះជំរំ ដើម្បី​ឲ្យ​ពិធី​ប្រព្រឹត្តិ​ទៅ​ដោយរលូន និងជោគជ័យ ។

ក្រុមយុវតីជាសមាជិកកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប លើកឡើងថា ពួកគេ​បាន​ត្រៀម​ខ្លួន​រួច​រាល់ហើយ ក្នុងការចូលរួមព្រឹត្តិការណ៍ដ៏ពិសេសនេះ ជាមួយនឹងការរំពឹង និងជឿជាក់​ថា​នឹង​ទទួល​បាន​បទពិសោធន៍ និងចំណេះដឹងថ្មីៗ ពីកម្មវិធីនេះ ។

ពួកគេបានចាត់ទុកកម្មវិធីនេះ ពិតជាបានលើកទឹកចិត្ត និងជំរុញឲ្យកុមារី យុវតីកម្ពុជា មាន​ភាព​ក្លាហាន និងរឹងមាំ ក្នុងខណៈពេលរស់នៅឆ្ងាយពីគ្រួសារ ប៉ុន្តែមានថ្នាក់ដឹកនាំ និងបងស្រីៗ រួម​ទាំង​មិត្តភក្តិបានផ្ដល់កម្លាំងចិត្ត និងផ្ដល់ភាពកក់ក្ដៅ ទើបធ្វើឲ្យពួកគេមានសុវត្ថិភាព ហើយ​ប្ដេជ្ញា​ចូល​រួម​កម្មវិធីនេះឲ្យបានចប់ និងអនុវត្តទៅតាមគោលការណ៍ជំរំឲ្យបានខ្ជាប់ខ្ជួន ។

លោកស្រី ឆូវ ផល្លី អគ្គស្នងការរងសមាគមកាយឫទ្ធិនារីកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍​បោះ​ជំរំ​រយៈ​ពេល ៣ថ្ងៃនេះ មានកម្មវិធីដូចជា ការប្រុងពាលី, ពិធីបើក, កម្មវិធីចែករំលែកបទពិសោធន៍ និង​ឆ្លុះបញ្ចាំង, លំហាត់ប្រាណ យោហ្កា សមាធិ និងការដឹងគុណ, ការបែងចែកក្រុម ទៅដើរ​ព្រៃ​ទៅ​ដល់​វាលទន្សាយ, កម្មវិធី Free Being Me, សកម្មភាពចម្អិននំ ឬបង្អែមប្រចាំខេត្តនីមួយៗ, បទ​បង្ហាញពីអត្ថន័យភ្លើងគប់, ដំណើរការនៃពិធីដុតភ្លើងគប់ និងដំណើរការពិធី, ចម្រៀងភ្លើងគប់ និង​កម្មវិធីដំកង់, ចម្រៀងភ្លើងគប់, ដុតដំឡូងញ៉ាំជុំគ្នា, សម្អាតបរិស្ថាន ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        82
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        141
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm