ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និង​ប្រជា​ពលរដ្ឋ​ស្រុកពោធិ៍រៀង ខេត្តព្រៃវែង

2025/12/07 12:17:48 am        507

នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា ព្រម​ទាំង​តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានអញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​អាជ្ញាធរ​ដែន​ដី ​និងប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ នៅក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

លោក ម៉ៅ គឹមឡុង ប្រធានក្រុមប្រឹក្សាស្រុក ពោធិ៍រៀង បាន​ជម្រាប​ជូន​ពី​ស្ថានភាព​ទូទៅ​នៃ​ការ​រស់​នៅ​របស់ប្រជាពលរដ្ឋនៅក្នុងស្រុកពោធិ៍រៀង រួចមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប តំណាង​ឱ្យតំណាងរាស្ត្រទាំង១០រូប នៃមណ្ឌលខេត្តព្រៃវែង បានសម្តែងនូវការដឹងគុណ និង​អំណរ​គុណ​យ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជាទូទាំងប្រទេស ដោយឡែ​ក​ប្រជា​ជន​ខេត្ត​ព្រៃវែង​ ពិសេសប្រជាជននៅក្នុងស្រុក ពោធិ៍រៀង ដែលរយៈកាលកន្លងមក នៅក្នុង​ពេល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត នីតិកាលទី៧ បានអញ្ជើញទៅចូល​រួម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ ឱ្យទទួលបានជោគជ័យភ្លូកទឹកភ្លូកដីទូទាំងប្រទេសបាន១២០អាសនៈ លើ ១២៥អាសនៈ ដោយ​ឡែក​មណ្ឌលខេត្តព្រៃវែង ទទួលបាន ១០អាសនៈ លើ ១១អាសនៈ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានលើកឡើងពីរដ្ឋសភាជាតិ ក្នុងនីតិកាលទី៧ ដឹក​នាំ​ដោយ​សម្តេច​មហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលជាស្ត្រីដំបូងគេ បានទទួល​តំណែង​ដ៏​ខ្ពង់​ខ្ពស់​ជា​ប្រធាន​រដ្ឋសភា ដែលបានបង្កើតនូវសមិទ្ធផល​ថ្មី​ជាច្រើ​ន​ទៀត​ដើម្បី​អភិវឌ្ឍ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ឱ្យ​មានការរីកចម្រើនជាលំដាប់ ដោយឡែក រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលមានរយៈពេល៥ឆ្នាំ (២០២៣ ដល់២០២៨) ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងមានចក្ខុវិស័យវែងឆ្ងាយ។

ឯកឧត្តម បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តវេនពីសមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងទទួលបាននូវកិត្យានុភាពខ្ពស់ត្រដែត លើឆាកអន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ផ្តោតលើអាទិភាពសំខាន់ៗចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា សម្រាប់កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ទន្ទឹមនឹងនោះសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយចិត្ត ពោរពេញដោយសមត្ថភាពដ៍ខ្ពង់ខ្ពស់ និងទេពកោសល្យដ៏ប៉ិនប្រសព្វប្រកបដោយគតិបណ្ឌិត ហើយសម្រេចបានសមិទ្ធផលជាច្រើន ឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ថា រាជ រដ្ឋាភិបាលបាននិងកំពុងដើរលើគន្លងដ៏វិជ្ជមាន និងត្រឹមត្រូវមួយ។ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំៗ លេចធ្លោជាច្រើន។

នាឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានជម្រាបជូនប្រជាពលរដ្ឋស្រុកពោធិ៍រៀង ពីសភាពការណ៍ថ្មីៗនៅក្នុងពិភពលោក និងនៅក្នុងតំបន់។

ឯកឧត្តម បានបន្តែមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញការដោះស្រាយបញ្ហាព្រំដែនដោយឈរលើឆន្ទៈនយោបាយរឹងមាំនិងមុតស្រួចប្រកបដោយជំនាញបច្ចេកទេស ខ្ពស់និងការតម្កល់ផលប្រយោជន៍ជាតិរួមជាធំព្រោះកម្ពុជាចាំបាច់ត្រូវបន្តការការពារអធិបតេយ្យភាព បូរណភាពជាតិ រក្សាបាននូវសុខសន្តិភាពនិងស្ថិរភាពនយោបាយជាមួយអន្តរជាតិនិងប្រទេសជិតខាងផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm