ក្រសួងប្រៃសណីយ៍ អង្គការ UNESCO និង CADT ប្រកាស​​ជា​ផ្លូវ​ការ​នូវ​ការ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​អនុសាសន៍វាយតម្លៃការអភិវឌ្ឍអ៊ីនធឺណិតនៅកម្ពុជា

2025/12/07 12:36:53 am        468

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អង្គការយូណេស្កូ (UNESCO) និង​បណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ឌីជីថល(CADT) បានប្រកាស​អបអរ​សាទរ​ជា​ផ្លូវ​ការ​នូវ​ការ​សម្ពោធដាក់ឱ្យប្រើប្រាស់ អនុ​សាសន៍​វា​យត​ម្លៃការអភិវឌ្ឍអ៊ីនធឺណិតនៅកម្ពុជា។ ការប្រកាសនេះធ្វើឡើង នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នា២០២៥ ក្នុង​ឱកាស​នៃ​វេទិកា​អភិបាល​កិច្ច​អ៊ីន​ធឺណិត​ជាតិ ​ដែលជាព្រឹត្តិការណ៍​អម​វេទិកា​រដ្ឋាភិបាល​ឌីជីថលឆ្នាំ២០២៥ និង​ពិ​ព័រណ៍​បច្ចេក​វិទ្យា​ឌីជីថល​កម្ពុជា-អន្តរជាតិ។

អនុសាសន៍នេះត្រូវបានរៀបចំឡើងដោយផ្អែកលើការសិក្សាដោយប្រើប្រាស់ សូចនាករសកល​នៃ​អ៊ីន​ធឺណិត (ROAM-X) របស់អង្គការយូណេស្កូ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា៖ ការវាយតម្លៃដោយ​ប្រើ​សូច​នាករ​ ROAM-X គឺជា «ការឆ្លុះកញ្ចក់» មើលខ្លួនឯងយ៉ាងច្បាស់លាស់ អំពីស្ថានភាព​ពិត​នៃ​ប្រព័ន្ធ​អ៊ីន​ធឺណិតនៅកម្ពុជា ដែលផ្អែកលើស្តង់ដារអន្តរជាតិសំខាន់ៗ ដូចជា សិទ្ធិ (Rights), ការ​បើក​ទូលាយ (Openness), ការដែលអាចប្រើប្រាស់បាន (Accessibility), ការចូលរួមពហុភាគី (Multi-stakeholder), និងលក្ខណៈអន្តរវិស័យនៃបច្ចេកវិទ្យាឌីជីថល (Cross-cutting)។

អនុ​សាសន៍ដែលចេញពីរបាយការណ៍នេះ បានក្លាយជាធាតុចូលដ៏សំខាន់ សម្រាប់រាជរដ្ឋាភិបាល ក្នុង​ការ​រៀបចំ និងតម្រង់ទិសការអនុវត្ត «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គម​ឌីជីថល​កម្ពុជា​ ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥» ឱ្យ​កាន់​តែមានប្រសិទ្ធភាព និងបរិយាបន្ន។


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        201
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm