អត្ដពលិកជាង១៦០០០នាក់ មកពីជិត៨៦ប្រទេសចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ដ

2025/12/07 06:46:14 pm        248

 ភ្នំពេញ ៖អត្ដពលិកជាតិ និងអន្តរជាតិជាង ១៦០០០ នាក់មកពីប្រមាណ ៨៦ ប្រទេសជុំវិញពិភពលោក បានចូលរួមរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី៣០នៅអង្គរវត្ដ ក្រោមពាក្យស្លោក «រត់ដើម្បីភាពយូរអង្វែង» នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានកោតសរសើរចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានរៀបចំនូវព្រឹត្ដិការណ៍ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី៣០ប្រព្រឹត្ដិទៅដោយរលួន រហូតក្លាយជាព្រឹត្តិការណ៍រត់ប្រណាំងដ៏មានប្រជាប្រិយភាព និងលំដាប់ពិភពលោក ដែលមានអត្ដពលឹកជាតិ និងអន្ដរជាតិមកពី៨៦ប្រទេស ស្មើនឹងជាង១៦០០០នាក់ចូលរួម កើន ២៥% បើធៀបនឹងឆ្នាំ២០២៤ កន្លងមកមានជាង១៤០០០នាក់។ ឯកឧត្តមបន្តថា លទ្ធផលនេះបានបញ្ជាក់ឲ្យឃើញថា អ្នកទេសចរជាតិនិងអន្ដរជាតិបានជឿជាក់លើថ្នាក់ដឹកនាំកម្ពុជា ជាពិសេសកម្ពុជាអាចផ្ដល់នូវសុវត្ថិភាពជូនដល់វិនិយោគិនជាតិ និងអន្តរជាតិ ក៏ដូចជាភ្ញៀវទេសចរជាតិអន្តរជាតិមកពីគ្រប់ទិសទីនៅលើពិភពលោក។ព្រឹត្តិការណ៍នេះ គឺជាតម្លៃខ្ពស់បំផុតសម្រាប់ជួយនាំកិត្តិនាមកម្ពុជាទៅកាន់ពិភពលោក ដែលនឹងមានភ្ញៀវទេសចរគ្រប់ទិសទីមកកាន់កម្ពុជា មកស្វែងយល់ទទួលបាននិងសេវាដ៏កក់ក្ដៅរបស់កម្ពុជា ក្នុងនោះក៏មានវិស័យទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជាសម្រាប់អ្នកទេសចរទស្សនាផងដែរ។ ឯកឧត្តមក៏បានអរគុណដល់រាជរដ្ឋាភិបាល ដែលបានជួយដល់ប្រទេសកម្ពុជាមានសុខសន្តិភាពមានស្ថេរភាពនយោបាយហើយបន្តអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍។

ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី៣០នាព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០២៥នេះ មានចំង៉ាយ៣គម ៥គីឡូម៉ែត្រ ១០គម និង២១គីឡូម៉ែត្រ ដោយផ្ដើមចេញនិងបញ្ចប់ពីចំណុចអង្គរវត្ដ នៅខាងមុខប្រាសាទអង្គរ ក្រោមប្រធានបទ”រត់ដើម្បីសន្ដិភាព”។ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.)តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមានថ្នាក់នាំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមនិងអត្តពលិកជាតិ និងអន្តរជាតិចំនួនប្រមាណ១៦ ០០០នាក់ ក្នុងនោះអត្តពលិកជាតិចំនួន១២ ៦៣៨នាក់ និងអត្តពលិកអន្តរជាតិ ចំនួន៣៣៦២នាក់ មកពី៨៦ប្រទេស ចូលរួមរត់ប្រណាំង និងទទួលយកបទពិសោធន៍ដ៏អស្ចារ្យនៅលើទឹកអង្គរ បេតិកភណ្ឌពិភពលោក៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm