មេដឹកនាំហុងកុងបានអំពាវនាវឲ្យប្រជាជនបោះឆ្នោត «គាំទ្រកំណែទម្រង់» ក្នុងការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញត្តិ នៅថ្ងៃអាទិត្យ (ទី ០៧ ខែធ្នូ)នេះ រយៈពេលតិចជាងពីរសប្តាហ៍ បន្ទាប់ពីអគ្គិភ័យដ៏អាក្រក់បំផុត ក្នុងរយៈពេលជិត ៨០ ឆ្នាំដែលបានឃើញអាជ្ញាធរខិតខំជៀសវាងប្រតិកម្មពីសាធារណជនកាន់តែទូលំទូលាយ។
មេដឹកនាំហុងកុង លោក John Lee បាននិយាយបន្ទាប់ពីលោកបានបោះឆ្នោតថា៖«យើងពិតជាត្រូវការអ្នកបោះឆ្នោតទាំងអស់ឲ្យចេញមកបោះឆ្នោត នៅថ្ងៃនេះ ពីព្រោះរាល់ការបោះឆ្នោតតំណាងឲ្យការជំរុញរបស់យើងសម្រាប់កំណែទម្រង់ ការការពារជនរងគ្រោះនៃគ្រោះមហន្តរាយ (អគ្គិភ័យ) និងតំណាងឲ្យ ឆន្ទៈរបស់យើងក្នុងការរួបរួមគ្នា និងឆ្ពោះទៅមុខជាមួយគ្នា»។
អ្នកចេញទៅបោះឆ្នោតទាំងអស់ នឹងផ្តោតសំខាន់នៅក្នុងការបោះឆ្នោតថ្ងៃអាទិត្យនេះ ដែលមានតែបេក្ខជនដែលត្រូវបានវាយតម្លៃថា ជា «អ្នកស្នេហាជាតិ» ដោយរដ្ឋាភិបាលក្រុងហុងកុងដែលគាំទ្រដោយប្រទេសចិនប៉ុណ្ណោះដែលអាចឈរឈ្មោះបាន។
អគ្គិភ័យនេះ គឺជាការវាយតម្លៃដ៏សំខាន់មួយនូវការគ្រប់គ្រងរបស់ទីក្រុងប៉េកាំងលើអតីតទីក្រុងអាណានិគមអង់គ្លេស ដែលទីក្រុងនេះ បានផ្លាស់ប្តូរក្រោមច្បាប់សន្តិសុខជាតិ បន្ទាប់ពីមានការតវ៉ាគាំទ្រលទ្ធិប្រជា ធិបតេយ្យដ៏ធំក្នុងឆ្នាំ ២០១៩។
អាជ្ញាធរនិយាយថា សម្ភារៈសំណង់ដែលមានគុណភាពទាបត្រូវប្រើក្នុងការសាងសង់អគារខ្ពស់ៗ គឺជាមូលហេតុដែលនាំឲ្យអគ្គិភ័យឆាបឆេះឡើង៕

