អគ្គលេខាធិការ​សហព័ន្ធ​៖ ការ​លេង​ក្រៅ​ប្រព័ន្ធ​ផុសផុល តែ​មិន​អាច​បញ្ជាក់​ថា បាល់ទះ​កម្ពុជា​រីក​ចម្រើន​នោះ​ទេ​

2022/02/24 09:52:27 am        121

​បាល់ទះ​៖ លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អ​គ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបានទទួល​ស្គាល់​ត​ថា ការប្រកួត​បាល់ទះ​ក្រៅ​ប្រព័ន្ធ​បច្ចុប្បន្នពិតជា​មាន​ភាព​ផុសផុល​ខ្លាំង តែ​យ៉ាងណាក្ដីការប្រកួត​ទាំងនោះមិនអាច​ចាត់ទុកថា វិស័យ​កីឡាបាល់ទះ​កម្ពុជា​រីកចម្រើន​នោះទេ ព្រោះ​ការលេង​មិនត្រូវ​តាម​ស្ដង់ដារ។​

​ការអះអាង​នេះធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការប្រកួត​កីឡាបាល់ទះ​ដណ្ដើម​ពានរង្វាន់​ Ganzberg Special Volleyball League 2022 ​ដែលជា​ការប្រកួត​លក្ខ​ណៈ ៤​នាក់ទល់នឹង ៤​នាក់នៅ​កីឡដ្ឋាន​ព្រី​នស៍កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២២ ម្សិលមិញ។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែលបាន​សម្ដែង​ការគាំទ្រ​ពេញទំហឹង ចំពោះ​ព្រឹត្តិការណ៍​លី​គ​បាល់ទះ​លើកដំបូង​នេះ ដោយ​លោក​រំពឹងថា ការប្រកួត​នេះ នឹង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​ឲ្យ​រីកចម្រើន ពិសេស​កែតម្រូវ​កីឡាករ​ទាំងអស់ឲ្យ​គោល​បទបញ្ជា​ការប្រកួត និង​ស្ដង់ដារ​បាល់​ទះ​អន្ដរជាតិ មិន​ដូច​ការលេង​ក្រៅ​ប្រព័ន្ធ​តាម​មូលដ្ឋាន​នោះទេ។​ ​លោក​សង្កត់ធ្ងន់ថា មួយរយៈ​ចុងក្រោយ​នេះ ការលេង​បាល់ទះ​ក្រៅ​ប្រព័ន្ធកំពុង​ផុសផុល​ខ្លាំង អ្វី​ដែលជា​កង្វល់​របស់​សហព័ន្ធគឺ​របៀបរបប​នៃ​ការលេង​របស់​ពួកគេ ប្រា​ចាក​ពី​ស្ដង់ដារដូចជា​ការចាប់​បាល់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហេតុនេះ​មិនអាច​ចាត់ទុកថា វិស័យ​បាល់ទះ​កម្ពុជា​រីកចម្រើន​នោះទេ ព្រោះ​ការលេង​ទាំងនោះមិនត្រូវ​តាម​ស្ដង់ដារ ដែល​អាច​ទាញ​ផលចំណេញ​សម្រាប់​ជាតិ ហើយ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​ថែមទៀត។​

​ដូច្នេះ​ទស្សនៈ​របស់​សហព័ន្ធគឺ​គាំទ្រ​ការរៀបចំ​ការប្រកួត​បែប​ស្ដង់ដារ ហើយ​សហព័ន្ធ​រីករាយ​ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស​ថែមទៀត ទោះបី​ការប្រកួត​លក្ខណៈ ៤​ស្មើ​ក៏ដោយ ព្រោះ​វា​ជា​ចំណុច​វិជ្ជមាន​មួយ ដើម្បី​ផ្ដល់ឱកាស​ឲ្យ​កីឡាករ​គ្រប់​មជ្ឈដ្ឋាន​បាន​ចូលរួម​ប្រកួត និង​បង្ហាញ​សមត្ថភាព ហើយ​ឈានទៅ​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ ក៏ដូចជា​អាច​ប្រកួត​តំណាង​ជាតិ​ថែម​ទៀតផង បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​ត្រឹមត្រូវ ក្រោម​ការសង្កេត​របស់​មន្ដ្រី​ជំនាញ​សហព័ន្ធ។​ សម្រាប់​ការប្រកួត​លក្ខណៈ​លី​គ ៤​នាក់ទល់ ៤​នាក់​នេះដែរ លោក ប៉េង សុវណ្ណ​ណូ ប្រធាន​ប្រតិបត្តិ​រៀបចំ​ការប្រកួត​បាន​ឲ្យ​ដឹងថា ចាប់ផ្ដើម​ទទួល​ពាក្យ​ក្រុម​ចូលរួម​ពីថ្ងៃ​ទី​២៣ ខែកុម្ភៈដល់​ថ្ងៃទី​១៦ ខែមីនា​ខាងមុខដោយ​កំណត់​ក្រុម​ចូលរួម​ត្រឹម ១២​ក្រុម​ប៉ុណ្ណោះដើម្បី​រៀបចំ​ការប្រកួត​វិលជុំ​សន្សំ​ពិន្ទុ ហើយ​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាងគេ ៤​ក្រុម​ចុងក្រោយនឹងត្រូវ​ឡើង​ប្រកួត​វគ្គ​ខ្វែង និង​វគ្គ​ផ្ដាច់ព្រ័ត្រ។ ចំពោះ​ការប្រកួត​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៥ ខែមីនារហូតដល់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២២ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm