ដ្ឋមន្ត្រីប្រចាំរដ្ឋនេះ បាននិយាយនៅថ្ងៃអាទិត្យ (ទី ០៧ ខែធ្នូ)នេះថា យ៉ាងហោចណាស់មនុស្ស ២៣ នាក់ បានស្លាប់បន្ទាប់ពីអគ្គិភ័យឆេះក្លឹបរាត្រីមួយ ក្នុងរដ្ឋ Goa នៃប្រទេសឥណ្ឌា ខណៈដែលវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីរថយន្តសង្គ្រោះបន្ទាន់ កំពុងតម្រង់ជួរ ដើម្បីជួយអ្នករងរបួស។
លោក Alok Kumar អគ្គស្នងការនគរបាលរដ្ឋ បានប្រាប់អ្នកយកព័ត៌មានថា ហេតុការណ៍នេះ បានកើតឡើង នៅម៉ោងប្រហែល ១២:០៤ ព្រឹក ម៉ោងក្នុងស្រុក (ម៉ោង ៦:៣៤ ល្ងាច ម៉ោងសកល ថ្ងៃសៅរ៍) នៅក្នុងភូមិ Arpora។
លោក Kumar បាននិយាយថា រថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះបន្ទាន់ ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីនគរបាលទទួលបានព័ត៌មានអំពីអគ្គិភ័យនោះ។
លោក Pramod Sawant រដ្ឋមន្ត្រីប្រចាំរដ្ឋ Goa បាននិយាយនៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គម X ថា រដ្ឋាភិបាលរដ្ឋនេះ បានបញ្ជាឲ្យស៊ើបអង្កេតលើហេតុការណ៍នេះ៕

