ចិនជំរុញជប៉ុនឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពគ្រោះថ្នាក់ដែលប៉ះពាល់ដល់សមយុទ្ធយោធាធម្មតា និងការហ្វឹកហ្វឺនរបស់ចិន

2025/12/08 05:16:43 pm        113

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិនជំរុញយ៉ាងខ្លាំងដល់ភាគីជប៉ុនឱ្យបញ្ឈប់ជាបន្ទាន់នូវសក្មភាពគ្រោះថ្នាក់របស់ខ្លួនក្នុងការយាយីសមយុទ្ធយោធាធម្មតា និងការហ្វឹកហ្វឺនរបស់ប្រទេសចិន និងបញ្ឈប់រាល់ការបំភ្លៃព័ត៌មានមិនពិត និងការរៀបចំនយោបាយដែលគ្មានការទទួលខុសត្រូវ។

អ្នកនាំពាក្យរូបនេះបានធ្វើអត្ថាធិប្បាយបែបនេះ ដើម្បីឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjiro Koizumi ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានបន្ទាន់មួយកាលពីព្រឹកព្រលឹមថ្ងៃ៧ ខែធ្នូ។

អ្នកនាំពាក្យរូបនេះបាននិយាយថា យោធាចិនបានបញ្ជាក់ពីជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួនលើបញ្ហានេះ។ ការពិតគឺច្បាស់ណាស់។ វាគឺជាការឈ្លបយកការណ៍ និងការរំខានជាញឹកញាប់ដែលធ្វើឡើងដោយយន្តហោះចម្បាំងរបស់ជប៉ុនលើសកម្មភាពយោធាធម្មតារបស់ប្រទេសចិន ដែលបានបង្កឱ្យមានហានិភ័យសន្តិសុខដែនសមុទ្រ និងផ្លូវអាកាសដ៏ធំបំផុត។ ប្រទេសចិនមិនទទួលយកអ្វីដែលហៅថាការតវ៉ាពីភាគីជប៉ុនទេ ហើយបានបដិសេធភ្លាមៗ និងបានដាក់ការតវ៉ាតបវិញនៅទីក្រុងប៉េកាំង និងនៅទីក្រុងតូក្យូ។

អ្នកនាំពាក្យរូបនេះបាននិយាយថា ក្រោមកាលៈទេសៈបច្ចុប្បន្ន ដោយការផ្សព្វផ្សាយអំពីអ្វីដែលហៅថាបញ្ហានៃការបញ្ជូនថាមពលអេឡិចទ្រិចម៉ាញេទិកពីរ៉ាដាចាប់រកគោលដៅ ជប៉ុនកំពុងចោទប្រកាន់មិនពិតដោយចេតនាប្រឆាំងនឹងប្រទេសចិន ដើម្បីបង្កើនភាពតានតឹង និងបំភាន់សហគមន៍អន្តរជាតិ។នេះគឺជាចេតនាអាក្រក់សុទ្ធសាធ ហើយប្រទេសចិនប្រឆាំងយ៉ាងដាច់អហង្ការចំពោះរឿងនេះ៕

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        8
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        13
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm