ប្រេសិតអាមេរិកថា កិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន ជិតសម្រេចហើយ ប៉ុន្តែរុស្ស៊ី ចង់បានការផ្លាស់ប្តូរ

2025/12/08 05:30:43 pm        144

បេសកជនអាមេរិក ទទួលបន្ទុកអ៊ុយក្រែន ដែលជិតចាកចេញពីតំណែង លោក Keith Kellogg បាននិយាយថា កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែនគឺ «ពិតជាជិតសម្រេចបានហើយ» ហើយអាស្រ័យលើការដោះស្រាយបញ្ហាធំៗចំនួនពីរទៀតប៉ុណ្ណោះ ប៉ុន្តែវិមានក្រឹមឡាំង និយាយថា ត្រូវតែមានការផ្លាស់ប្តូរសំខាន់ៗចំពោះសំណើមួយចំនួនរបស់សហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិក លោគ Donald Trump បាននិយាយថា ការបញ្ចប់ជម្លោះនៅអ៊ុយក្រែន ដែលជាសង្រ្គាមបង្ហូរឈាមបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ មកទល់ពេលនេះ គឺជាគោលដៅគោលនយោបាយការបរទេសដែលពិបាកសម្រេចបានបំផុតនៃតំណែងប្រធានាធិបតីរបស់លោក។

ប្រេសិតពិសេស លោក Keith Kellogg ដែលនឹងត្រូវចុះពីតំណែងក្នុងខែមករាខាងមុខ បានប្រាប់វេទិកាការពារជាតិ Reagan ថា កិច្ចប្រឹងប្រែងដោះស្រាយជម្លោះនៅអ៊ុយក្រែន ខិតកាន់តែជិតហើយ ពោលគឺនៅចម្ងាយ "១០ម៉ែត្រចុងក្រោយប៉ុណ្ណោះ" ប៉ុន្តែ នោះក៏តែងតែជាជំហានដ៏ពិបាកបំផុតដែរ។

លោក Kellogg បន្តថា បញ្ហាធំៗពីររឿងទឹកដី ពោលគឺ ជាចម្បងរឿងអនាគតនៃតំបន់ Donbas ដ៏ធំនិងអនាគតនៃរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុប Zaporizhzhia របស់អ៊ុយក្រែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។

ទន្ទឹមនឹងនេះ លោក Yuri Ushakov មន្រ្តីគោលនយោបាយការបរទេសនៅវិមានក្រឹមឡាំង កាលពីថ្ងៃអាទិត្យបាននិយាយថា អាមេរិកនឹងត្រូវតែ "កែប្រែចំណុចម៉ឺងម៉ាត់និងសំខាន់ៗចំពោះឯកសាររបស់ពួកគេ" ស្ដីពីសំណើសន្តិភាពអ៊ុយក្រែន។ លោកមិនបញ្ជាក់ឡើយថា ការផ្លាស់ប្តូរអ្វីខ្លះដែលរុស្ស៊ីចង់បាន៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm