ឯកឧត្តម ហ៊ុន ម៉ានី៖ សន្តិភាព​កម្ពុជា​ត្រូវ​បាន​បំផ្លាញ​ជា​ថ្មី​ម្តង​ទៀត​ដោយ​ការ​ឈ្លាន​ពាន​រប​ស់​យោធា​ថៃ

2025/12/08 06:31:30 pm        405

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅ​ព្រឹក​ថ្ងៃ​ទី៨​ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហោះសារក្ដុកក្ដួល អាណិតអាសូរ​ដល់ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ជាប់​ព្រំដែន​ថៃ ក្រោយពីស​ន្តិភាព​កម្ពុជា​ត្រូវ​បានបំ​ផ្លាញ​ជា​ថ្មី​ម្តង​ទៀត​ដោយ​ការ​ឈ្លាន​ពាន​របស់​យោធា​ថៃ​តាំ​ង​ពី​រសៀលថ្ងៃទី៧ មកដល់ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ។

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ សន្តិភាព​កម្ពុជា​ត្រូវ​បាន​បំផ្លាញ​ជា​ថ្មីម្ត​ង​ទៀត​ ជាពិសេសចាប់តាំងពីព្រឹត្តិការណ៍នៃ «សេចក្តីថ្លែងការណ៍រួម» ដែល​បាន​ចុះ​ហត្ថ​លេខា​នៅ​ថ្ងៃ​ទី​២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួ ក្រោមវត្តមានរបស់ប្រធានាធិបតី Trump, នាយករដ្ឋមន្ត្រី Anwar Ibrahim រួមជាមួយនឹងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តី Anutin Charnvirakul ។

ឯកឧត្តមថ្លែងថា ម្តងទៀត ថ្ងៃនេះ សំឡេងកាំភ្លើង អាវុធធុនធ្ងន់ និងកាំភ្លើងធំ បាន​ផ្ទុះ​ឡើង​ដែល​បង្កើត​ការ​ភ័យខ្លាចក្នុងចំណោមប្រជាជនយើង។ រូបភាពប្រជាជនយើង និងជា​ពិសេស​កូន​សិស្ស​សាលា​របស់​យើង ដែលទើបតែមកដល់សាលា ត្រូវរត់ទាំងភ័យស្លន់​ស្លោ​ដោយ​សារ​ហេតុ​ការណ៍ដ៏​គ្រោះថ្នាក់​នេះ​។

ឯកឧត្តមថ្លែងថា៖«ឱប្រជាជនខ្មែរយើងអើយ តើមានពាក្យអ្វី ក្រៅពីភាពក្តុកក្តួល និងទឹកភ្នែក សម្រា​​ប់​​ស្ថានភាពនេះ»។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា អ្វីដែលកម្ពុជាចង់បាន គឺសន្តិភាព ដែលយើង​តែង​ប្រកាន់​យក​យ៉ាង​ខ្ចាប់ខ្ជួន និងអស់ពីចិត្ត។ យើងបានរក្សាជំហរស្មោះត្រង់ ក្នុងការជ្រើស​រើស​យក​នូវ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន ដោយមិត្តភាព មិនមែនតាមមធ្យោបាយយោធា និងដោយ​យើង​ថែ​រក្សា​សិទ្ធិ​ក្នុង​ការ​ប្រើ​ប្រាស់មធ្យោបាយយោធា ក្នុងការការពារខ្លួនតែប៉ុណ្ណោះ។

ឯកឧត្តមថ្លែងថា៖«ពេលនេះ ម៉ោងនេះ ស្មារតី ទឹកចិត្ត ទំនុកចិត្ត ភាពជឿជាក់ និង​សំឡេង​របស់​ប្រជាជន​ខ្មែរ​គ្រប់រូប គឺស្ថិតនៅជាមួយវីរៈកងទ័ព មិនថានៅក្នុងកាលៈទេសៈណាឡើយ»៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        210
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm