ឥណ្ឌា បើកការស៊ើបអង្កេត បន្ទាប់ពីអគ្គិភ័យនៅក្លឹបរាត្រី សម្លាប់មនុស្ស ២៥នាក់ ក្នុងរដ្ឋ Goa

2025/12/08 07:18:09 pm        122

អាជ្ញាធរឥណ្ឌា កាលពីថ្ងៃអាទិត្យ (៧ ធ្នូ) បានបញ្ជាឱ្យមានការស៊ើបអង្កេត និងផ្តល់សំណងដល់ជនរងគ្រោះ បន្ទាប់ពីហេតុការណ៍អគ្គិភ័យដ៏ធំបានឆាបឆេះក្លឹបរាត្រីមួយកន្លែង នៅភាគខាងលិចនៃរដ្ឋ Goa ដោយបានសម្លាប់មនុស្ស ២៥នាក់។

នាយករដ្ឋមន្រ្តីប្រចាំរដ្ឋ Goa លោក Pramod Sawant បានបង្ហោះលើបណ្ដាញសង្គម X ថា លោកបញ្ជាឱ្យចៅក្រមបើកការស៊ើបអង្កេតលើឧប្បត្តិហេតុទាំងមូល ដើម្បីកំណត់មូលហេតុ និងរកអ្នកទទួលខុសត្រូវ។ លោកបន្តថា អ្នករបួស ៦នាក់ ស្ថិតក្នុងស្ថានភាពនឹងនរ និងកំពុងទទួលបានការថែទាំសុខភាព។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយថា លោកបានជជែកជាមួយលោក Sawant និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព។ នៅលើបណ្ដាញសង្គម X លោក Modi បាននិយាយថា រូបលោកនឹងឱ្យសំណងរហូតដល់ ២សែនរូពី (ឬប្រមាណជា ២.២០០ដុល្លារ) ដល់ក្រុមគ្រួសារជនរងគ្រោះម្នាក់ៗ និងទឹកប្រាក់ ៥ម៉ឺនរូពី ដល់អ្នករបួស។

ទាក់ទងនឹងឧប្បត្តិហេតុនេះ ប្រមុខនគរបាលរដ្ឋ Goa បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ANI ថា នគរបាលទទួលបានដំណឹងពីការឆាបឆេះនៅក្លឹបរាត្រីឈ្មោះ Birch នៅម៉ោងក្នុងស្រុក ១២:០៤នាទីរំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យ។ អាជ្ញាធរបានធ្វើការពេញមួយយប់ដើម្បីគ្រប់គ្រងអណ្ដាតភ្លើង ហើយសាកសពទាំងអស់ត្រូវបានរកឃើញ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        6
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        4
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        11

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm