កងទ័ពសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញទៅដល់ឆ្នេរសមុទ្រតំបន់ Ponce ប្រទេសព័រតូរីកូ ក្នុងពេលមានការបង្កើនកម្លាំងយោធាសហរដ្ឋអាមេរិកនៅតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ។

ការបង្កើនកម្លាំងដែលកំពុងបន្តនេះ ធ្វើឡើងបន្ទាប់ពីសម្ពាធរបស់សហរដ្ឋអាមេរិករយៈពេលជាច្រើនខែលើប្រទេសវ៉េណេស៊ុយអេឡា រួមទាំងការវាយប្រហារទៅលើទូកដែលតាមការចោទប្រកាន់ពីបទរត់ពន្ធគ្រឿងញៀន ការគំរាមកំហែងដោយសកម្មភាពយោធា និងការកំណត់ក្រុម Cartel de los Soles ថាជាក្រុមភេរវករបរទេស។

ទាហានសហរដ្ឋអាមេរិក ព្រមទាំងយុទ្ធោបករណ៍ ដែលអ្នកសារព័ត៌មាន Reuters បានឃើញចុះពីនាវាយោធាអាមេរិកត្រូវបានថតនៅតំបន់ Ponce។ ពួកគេត្រូវបានគេរំពឹងថានឹងឈរជើងនៅជំរំ Santiago ជាកន្លែងដែលសមយុទ្ធយោធាធ្វើឡើង។