កីឡា​គុន​ល្បុក្កតោ​នឹង​បើក​ការប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០២១ ស្អែក​នេះ

2022/02/24 06:00:58 pm        219

​​គុន​ល្បុក្កតោ៖ បន្ទាប់ពី​ធ្វើការ​ផ្លាស់ប្ដូរ​កាលបរិច្ឆេទ​ប្រកួត​ថ្មី ការប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០២១ នឹង​ចាប់ផ្ដើម​យុទ្ធនាការ​ចម្រាញ់រ​កជើង​ខ្លាំង​ប្រចាំឆ្នាំនា​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្អែក​នេះ​ហើយនៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​កា​រ៉ា​តេ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​

​ចំពោះ​យុទ្ធនាការ​ចម្រាញ់​រក​កីឡាករ​-​កីឡាការិនី​ឆ្នើម​ប្រចាំ​ឆ្នាំនេះ សហព័ន្ធ​គ្រោង​រៀបចំ​ការប្រកួត​លើ​វិញ្ញាសា​ជាច្រើន ដូចជា​វិញ្ញាសា​ប្រភេទ​ទម្រង់​សម្ដែង រួមមាន​ទ្វារ​មេគុន​ដៃ​, ទ្វារ​មេគុន​អាវុធ​ឥត​មុខ​, ទ្វារ​មេគុន​អាវុធ​មានមុខ​, ទ្វារ​មេគុន​ព្រលឹង​ល្បុក្កតោ​, ទ្វារ​មេគុន​ដៃ​ក្រុម​, សមយុទ្ធ​បុរស ១​ទល់​១, សមយុទ្ធ​នារី ១​ទល់​១។​ ​រីឯ​ប្រភេទ​វិញ្ញាសា​ប្រយុទ្ធ រួមមាន​ប្រយុទ្ធ​ផ្នែក​បុរស​ប្រភេទ​ទម្ងន់ ៤៨-៥០គីឡូ​ក្រាម​, ៥២-៥៤គីឡូក្រាម​, ៥៦-៥៨គីឡូក្រាម និង​ ៦៤-៦៦គីឡូក្រាម ខណៈ​ផ្នែក​នារី រួមមាន​ប្រយុទ្ធ​ប្រភេទ​ទម្ងន់​ក្រោម ៤៥​គីឡូក្រាម​, ៤៨-៥០គីឡូក្រាម​, ៥៣-៥៥គីឡូក្រាម និង​ប្រភេទ​ទម្ងន់ ៥៨-៦០​គីឡូក្រាម​ជាដើម។ ​លោក អ៊ូ តារា អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជាបាន​ប្រាប់​ក្រុមការងារ BTV-News ក្នុង​កម្មវិធី​ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ថា ជា​ព្រឹត្តិការណ៍​ថ្នាក់ជាតិ​នេះគឺជា​ការប្រកួត​ដ៏​សំខាន់ ដើម្បី​វាស់​ស្ទង់​សមត្ថភាព និង​ពង្រឹងសមត្ថភាព​-​បច្ចេកទេស​ត្រៀម​ស៊ី​ហ្គេម។ ដូច្នេះ​លោក​អំពាវនាវ​ឲ្យ​កីឡាករ​-​កីឡាការិនី​ទាំងអស់ត្រូវខិតខំ​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ប្រកួត​រៀងៗ​ខ្លួន។​

​សូមបញ្ជាក់ថា នេះ​គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំដែល​សហព័ន្ធ​តែង​រៀបចំ ដើម្បី​ផ្ដល់ឱកាស​ឲ្យ​កីឡាករ​-​កីឡាការិនី​តាម​បណ្ដា​ក្លិប និង​គ្រប់​រាជធានី​-​ខេត្តបាន​ចូលរួម​ប្រកួត និង​បង្ហាញ​សមត្ថភាព បន្ទាប់ពី​ធ្វើការ​ហ្វឹកហាត់​កន្លងមក ដើម្បី​សម្រិតសម្រាំង​រក​កីឡាករ​-​កីឡាការិនី​មាន​សមត្ថភាព និង​គុណ​ផល​ខ្ពស់ឆ្ពោះទៅរក​ការចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ និង​ត្រៀម​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ​-​អន្ដរជាតិ ពិសេស​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm