ទីភ្នាក់ងារ៖ កងទ័ពអាកាសនីហ្សេរីយ៉ាបានវាយប្រហារក្រុមអ្នកធ្វើរដ្ឋប្រហារ នៅប្រទេសបេណាំង

2025/12/08 09:41:15 pm        96

សារព័ត៌មានAFP បានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យកងទ័ពអាកាសនីហ្សេរីយ៉ាថា កងទ័ពអាកាសរបស់ប្រទេសនេះ បានវាយប្រហារគោលដៅធ្វើរដ្ឋប្រហារ នៅក្នុងរដ្ឋធានីនៃប្រទេសបេណាំង ដែលនៅជិតខាង។ 

សារព័ត៌មាននេះ បានដកស្រង់សម្តីលោក Ehimen Ejodamen ថា៖«កងទ័ពអាកាសនីហ្សេរីយ៉ា បានធ្វើប្រតិបត្តិការនៅប្រទេសបេណាំង ស្របតាមកិច្ចព្រមព្រៀងរបស់សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) និងកងកម្លាំងត្រៀមបម្រុងក្នុងតំបន់»។ លោកមិនបានបញ្ជាក់ថា គោលដៅណាដែលត្រូវបានវាយប្រហារនោះទេ។

យោងតាមគេហទំព័រព័ត៌មាន Makama របស់ប្រទេសនីហ្សេរីយ៉ាបានឲ្យដឹងថា ការវាយប្រហារនោះ ត្រូវបានធ្វើឡើងលើក្រុមអ្នកធ្វើរដ្ឋប្រហារ នៅពេលដែលពួកគេកំពុងព្យាយាមរត់គេចខ្លួនចេញពីរដ្ឋធានី Cotonou ដោយជិះរថពាសដែក។ ការវាយប្រហារនេះ ត្រូវបានផ្តល់ភ្លើងខៀវ ដោយរដ្ឋាភិបាលស្របច្បាប់របស់ប្រទេសបេណាំង។ សាក្សីបានរាយការណ៍ពីការផ្ទុះជាច្រើននៅក្នុងតំបន់ផ្សេងៗនៃទីក្រុងនេះ។

រដ្ឋាភិបាលរបស់ប្រទេសបេណាំង បាននិយាយមុននេះថា កងទ័ពរបស់ខ្លួនបានរារាំងការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលធ្វើឡើងដោយក្រុមយោធាមួយក្រុម នៅព្រឹកថ្ងៃអាទិត្យ នៅពេលដែលពួកគេបានប្រកាសនៅលើកញ្ចក់ទូរទស្សន៍ជាតិថា លោកប្រធានាធិបតី Patrice Talon ត្រូវបានដកចេញពីតំណែង។ អ្នកធ្វើរដ្ឋប្រហារមួយចំនួន ត្រូវបានចាប់ខ្លួន។ រដ្ឋាភិបាលបានអះអាងនិយាយថា ខ្លួនកំពុងគ្រប់គ្រងស្ថានការណ៍នៅក្នុងប្រទេស៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        48
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        37
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm