លោក MACRON សន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនីហ្សេរីយ៉ា បន្ទាប់ពីមនុស្សជាច្រើនត្រូវចាប់ជំរិត

2025/12/08 10:10:08 pm        142

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសបារាំង នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីបាននិយាយជាមួយសមភាគីរបស់លោក ខណៈដែលប្រទេសអាហ្វ្រិកខាងលិច កំពុងប្រឈមនឹងការកើនឡើងនៃអំពើចាប់ជំរិត។

ប្រទេសនីហ្សេរីយ៉ាត្រូវបានវាយប្រហារដោយរលកនៃការចាប់ជំរិត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងការចាប់ខ្លួនក្មេងសិស្សសាលាជាង ៣០០នាក់ កាលពីពីរសប្តាហ៍កន្លងទៅ ដែលបានធ្វើឲ្យ ប្រទេសដែលមានប្រជាជនច្រើនបំផុតរបស់ទ្វីបអាហ្វ្រិកដែលរួបរឹតដោយអំពើហិង្សារ៉ាំរ៉ៃរួចហើយនោះ មានការ រង្គោះរង្គើ។

លោក Macron បានសរសេរនៅលើបណ្តាញសង្គម X ថា ការសម្រេចនេះ បានធ្វើឡើង តាមការស្នើសុំរបស់ប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu ដោយនិយាយថា ប្រទេសបារាំង «នឹងពង្រឹងភាពជាដៃគូរបស់យើងជាមួយអាជ្ញាធរ និងការគាំទ្ររបស់យើងចំពោះប្រជាជនដែលរងផលប៉ះពាល់» ខណៈពេលដែលជំរុញឲ្យប្រទេសដទៃទៀត «បង្កើនការចូលរួមរបស់ពួកគេ»។

លោក ប្រធានាធិបតីបារាំងបាននិយាយថា៖«គ្មាននរណាម្នាក់ អាចនៅឈរមើល»អ្វីដែលកំពុងកើតឡើង នៅក្នុងប្រទេសនីហ្សេរីយ៉ានោះទេ។

ប្រទេសនីហ្សេរីយ៉ាបានទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីទីក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីខែវិច្ឆិកាថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធា នៅទីនោះ ដើម្បីប្រឆាំងនឹងការសម្លាប់គ្រិស្តបរិស័ទ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        352
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        397
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        376

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm