សេដ្ឋវិទូ៖ សហភាពអឺរ៉ុបកំពុងព្យាយាមរឹបអូសប្រាក់របស់រុស្ស៊ី ដោយសារតែការថយចុះនៃធនធានជាតិ

2025/12/08 03:20:41 pm        135

អ្នកជំនាញម្នាក់បានប្រាប់សារព័ត៌មាន TASSថា សហភាពអឺរ៉ុប(EU)កំពុងព្យាយាមរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដើម្បីបង្កើតលំហូរហិរញ្ញវត្ថុដែលមានស្ថិរភាពសម្រាប់អ៊ុយក្រែន ដោយជៀសវាងនីតិវិធីថវិកា ស្មុកស្មាញ និងធ្វើឲ្យធនធានជាតិថយចុះ។ 

នៅថ្ងៃទី ០៣ ខែធ្នូ គណៈកម្មការអឺរ៉ុបបានស្នើជម្រើសមួយជំនួសឲ្យការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី៖ ប្រាក់កម្ចីសំណងចំនួន ៩០ ពាន់លានអឺរ៉ូ ដែលនឹងបំពេញពីរភាគបីនៃតម្រូវការរបស់ទីក្រុងគីវ។              

ការសម្រេចចិត្តនេះ អាចត្រូវបានធ្វើឡើង ដោយការបោះឆ្នោតគាំទ្រដោយសំឡេសភាគច្រើនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ចំណាត់ការនេះ ក៏ត្រូវបានសន្មត់ផងដែរថា ការសម្រេចរបស់តុលាការបរទេស ដែលអាចជាផ្នែកមួយនៃវិធានការសងសឹករបស់រុស្ស៊ី នឹងមិនត្រូវបានអនុវត្តនៅក្នុងសហភាពអឺរ៉ុបទេ។

លោក Nikolay Gapenko បាននិយាយថា៖«គោលដៅមិនមែនគ្រាន់តែ «យកប្រាក់ចេញនោះទេ ប៉ុន្តែផ្ទុយទៅវិញ ដើម្បីបង្កើតលំហូរហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់អ៊ុយក្រែន ដែលជៀសវាងនីតិវិធីថវិកាស្មុកស្មាញ និងការថយចុះនៃធនធានជាតិ ក៏ដូចជាដើម្បីបង្កើតគោលការណ៍នៃការទទួលខុសត្រូវរបស់ រុស្ស៊ីចំពោះការខូចប្រយោជន៍នេះ។

លោកបានបញ្ជាក់ថា ផែនការដែលប្រកាសដោយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ឆ្លុះបញ្ចាំងពីក្រុមស្តាំនិយមជ្រុលរបស់សហភាពអឺរ៉ុប ដែលស្វែងរកការដាក់សម្ពាធអតិបរមា    លើប្រទេសរុស្ស៊ី និងបង្ហាញពីការគាំទ្រដោយគ្មានលក្ខខណ្ឌសម្រាប់អ៊ុយក្រែន។ អ្នកជំនាញរូបនេះ បានចង្អុលបង្ហាញថា៖«វិធីសាស្រ្តនេះ ត្រូវបានគាំទ្រយ៉ាងទូលំទូលាយដោយប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិក ក៏ដូចជាដោយក្រុមដែលមានឥទ្ធិពលនៅក្នុងសភាអឺរ៉ុប»៕

អត្ថបទដែលទាក់ទង

លោក Trump និយាយថា ការបាញ់ទម្លាក់យន្តហោះអាមេរិក នឹងមិនប៉ះពាល់ដល់កិច្ចចរចាជាមួយអ៊ីរ៉ង់ទេ
2026/04/04 05:02:47 pm        2
ក្រុមហាម៉ាស អំពាវនាវឱ្យគណៈកម្មាធិការរដ្ឋបាលអន្តរកាល ចាប់ផ្ដើមកិច្ចការគ្រប់គ្រងតំបន់ហ្កាហ្សា
2026/04/04 04:59:59 pm        1
ស្រីលង្កា កំពុងលំបាកក្នុងការបញ្ចៀសការដួលរលំសេដ្ឋកិច្ចដោយសារសង្គ្រាមមជ្ឈិមបូព៌ា
2026/04/04 04:56:54 pm        4

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា ការបាញ់ទម្លាក់យន្តហោះអាមេរិក នឹងមិនប៉ះពាល់ដល់កិច្ចចរចាជាមួយអ៊ីរ៉ង់ទេ

2026/04/04 05:02:47 pm
​ក្រុមហាម៉ាស អំពាវនាវឱ្យគណៈកម្មាធិការរដ្ឋបាលអន្តរកាល ចាប់ផ្ដើមកិច្ចការគ្រប់គ្រងតំបន់ហ្កាហ្សា
2026/04/04 04:59:59 pm
​ស្រីលង្កា កំពុងលំបាកក្នុងការបញ្ចៀសការដួលរលំសេដ្ឋកិច្ចដោយសារសង្គ្រាមមជ្ឈិមបូព៌ា
2026/04/04 04:56:54 pm
​សេណេហ្គាល់ ហាមមន្ត្រីរាជការមិនឱ្យធ្វើដំណើរក្រៅប្រទេស ខណៈវិបត្តិប្រេងប៉ះពាល់ហិរញ្ញវត្ថុសាធារណៈ
2026/04/04 04:50:43 pm
​យន្តហោះយោធាអាមេរិក ដែលអ៊ីរ៉ង់បាញ់ទម្លាក់ គឺជាហេតុការណ៍លើកដំបូងក្នុងពេលជាង ២០ឆ្នាំ
2026/04/04 04:17:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/04 06:36:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/04 11:02:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/04 02:26:58 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am