ក្រសួងការពារជាតិ៖ ផេកផ្លូវការរបស់កងទ័ពភូមិភាគទី១ថៃ មាន​ភាពសកម្ម​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ក្លែង​ក្លាយជាបន្តបន្ទាប់ដែលខុសស្រឡះពីការពិត

2025/12/08 03:42:30 pm        208

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បាន​កត់​សម្គាល់​បន្ថែមថា ផេក​ផ្លូវ​ការ​របស់​កង​ទ័ព​ភូមិ​ភាគ​ទី១ ថៃមា​ន​ភាព​សកម្មក្នុ​ង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ក្លែង​ក្លាយ​ជា​បន្ត​បន្ទាប់​ដែល​ខុស​ស្រឡះ​ពី​ការ​ពិត ដោយបានចុះផ្សាយថា ”កម្ពុជាបានចល័ត​សព្វាវុធ​ធុន​ធ្ងន់​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-ថៃ” ហើយត្រូវបានបណ្តាញសារព័ត៌មានរបស់ថៃមួយចំនួនបានដកស្រង់ និង​ចេញ​ផ្សាយ​ជា​បន្តបន្ទាប់ ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយក​មក​ធ្វើ​ជា​លេស​ដើម្បី​បង្ក​ឱ្យ​មានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ។ នេះបើយោងតាម​ការបញ្ជាក់​របស់​​លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបដិសេធ និង​សូម​គូស​បញ្ជាក់​នូវ​ការ​ពិត​ថា៖

១. ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពភូមិភាគទី១ថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត

២. កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដូចការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ព្រមទាំងបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត សំដៅស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីលើកកម្ពស់ សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស។

អត្ថបទដែលទាក់ទង

ការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិជន ជាការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា
2025/12/08 07:34:54 pm        1
រដ្ឋមន្រ្តីសុខាភិបាល ណែនាំឱ្យពង្រឹងសកម្មភាពសង្រ្គោះព្យាបាល ឆ្លើយតបស្ថានភាពព្រំដែន កម្ពុជា-ថៃ
2025/12/08 07:21:08 pm        1
វិទ្យាល័យកម្ពុជា ចំនួន៥ ចូលរួម កិច្ចប្រជុំប្រចាំឆ្នាំ នៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ចិន
2025/12/08 07:16:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិជន ជាការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

2025/12/08 07:34:54 pm
​រដ្ឋមន្រ្តីសុខាភិបាល ណែនាំឱ្យពង្រឹងសកម្មភាពសង្រ្គោះព្យាបាល ឆ្លើយតបស្ថានភាពព្រំដែន កម្ពុជា-ថៃ
2025/12/08 07:21:08 pm
​វិទ្យាល័យកម្ពុជា ចំនួន៥ ចូលរួម កិច្ចប្រជុំប្រចាំឆ្នាំ នៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ចិន
2025/12/08 07:16:07 pm
​មកទល់ម៉ោង៦ល្ងាចនេះយោធាថៃបន្តការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាឈរជើងការពារទឹកដី
2025/12/08 07:09:32 pm
​ក្រសួងអប់រំ ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការឈ្លានពានយោធាខុសច្បាប់ និងគួរស្អប់ខ្ពើមរបស់ថៃ
2025/12/08 07:02:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/08 07:04:24 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/03 03:30:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/07 08:58:58 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am