លោក Zelenskyy នឹងបើកកិច្ចពិភាក្សាកម្រិតខ្ពស់នៅអង់គ្លេស ស្ដីពីអ៊ុយក្រែន ជាមួយមេដឹកនាំអឺរ៉ុប

2025/12/08 10:48:32 pm        222

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងជួបជាមួយមេដឹកនាំសំខាន់ៗរបស់អឺរ៉ុប នៅទីក្រុងឡុងដ្រ៍ របស់ចក្រភពអង់គ្លេស នៅថ្ងៃចន្ទ (៨ ធ្នូ) នេះ ខណៈដែលសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន រៀបចំគម្រោងឆ្លើយតបរបស់ពួកគេ ចំពោះការជំរុញរបស់សហរដ្ឋអាមេរិក ឱ្យទីក្រុងគីវ ទួលយកសម្បទានក្នុងការចរចាសន្តិភាព។

ថ្នាក់ដឹកនាំបារាំង និងអាល្លឺម៉ង់ ក៏នឹងចូលរួមជាមួយលោក Zelenskyy និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នៅវិមាននាយករដ្ឋមន្រ្តីទីក្រុងឡុងដ្រ៍ ស្របពេលសម្ព័ន្ធមិត្តទីក្រុងគីវ ស្វះស្វែងរកការធានាថា កិច្ចព្រមព្រៀងណាមួយត្រូវតែរារាំងការវាយប្រហារនាពេលអនាគតរបស់រុស្ស៊ី។

កិច្ចប្រជុំកម្រិតខ្ពស់នេះធ្វើឡើងបន្ទាប់ពីកិច្ចចរចារយៈពេល ៣ថ្ងៃនៅរដ្ឋ Florida រវាងអាមេរិក-អ៊ុយក្រែន ជាទីដែលអ្នកចរចាសំខាន់របស់លោក Zelenskyy បានជំរុញឱ្យមានការផ្លាស់ប្តូរក្នុងផែនការសេតវិមាន ដែលត្រូវចាត់ទុកថាយ៉ាងទូលំទូលាយថា សម្របតាមការទាមទារសំខាន់ៗរបស់វិមានក្រឹមឡាំង។

ទាំងសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានលើកពីវឌ្ឍនភាពយ៉ាងល្អ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក Donald Trump ហាក់ដូចជារិះគន់លោក Zelenskyy នៅថ្ងៃអាទិត្យ ដោយនិយាយថា មេដឹកនាំអ៊ុយក្រែនរូបនេះ "មិនទាន់បានអាន" សេចក្តីព្រាងនៃសំណើសន្តិភាពនោះទេ។

វិមាននាយករដ្ឋមន្ត្រីអង់គ្លេស Downing Street បាននិយាយថា កិច្ចប្រជុំកម្រិតខ្ពស់នេះនឹង "ផ្តោតលើការចរចាសន្តិភាពដែលកំពុងបន្ត និងជំហានបន្ទាប់" ខណៈរដ្ឋមន្ត្រីមកពីគណៈរដ្ឋមន្ត្រីអង់គ្លេស បាននិយាយថា ជំនួបនេះនឹងស្វែងរកវិធីដើម្បីធានាថា អ៊ុយក្រែន "អាចសម្រេចចិត្តលើអនាគតរបស់ខ្លួន"៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        5
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        11
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        8

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm