UN កាត់បន្ថយការអំពាវនាវរកជំនួយរបស់ខ្លួនសម្រាប់ឆ្នាំ២០២៦ ទោះបីមានតម្រូវការកើនឡើងក៏ដោយ

2025/12/08 11:10:22 pm        76

អង្គការសហប្រជាជាតិនៅថ្ងៃចន្ទ ទី ៨ ខែធ្នូនេះ បានអំពាវនាវស្វែងរកថវិកាជំនួយទំហំត្រឹមតែពាក់កណ្តាលនៃអ្វីដែលខ្លួនសង្ឃឹមសម្រាប់ឆ្នាំនេះ ដោយទទួលស្គាល់ពីការធ្លាក់ចុះនៃការផ្តល់មូលនិធិរបស់ម្ចាស់ជំនួយនៅពេលដែលតម្រូវការមនុស្សធម៌មិនធ្លាប់មានពីមុនមកកើនឡើងកាន់តែច្រើន។ តាមរយៈការទទួលស្គាល់របស់ខ្លួន ការអំពាវនាវស្វែងរកជំនួយ មូលនិធិ២៣ពាន់លានដុល្លាររបស់អង្គការសហប្រជាជាតិនឹងមិនគ្រប់សម្រាប់មនុស្សរាប់សិបលាននាក់ដែលត្រូវការជំនួយជាបន្ទាន់ ខណៈការគាំទ្រធ្លាក់ចុះបានបង្ខំឱ្យខ្លួនផ្តល់អាទិភាពដល់តែអ្នកដែលអស់សង្ឃឹមបំផុតប៉ុណ្ណោះ។

លោក Tom Fletcher ប្រធានផ្នែកជំនួយរបស់អង្គការសហប្រជាជាតិ បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងញូវយ៉កថា «វាគឺជាការកាត់បន្ថយដែលកំពុងបង្ខំយើងឱ្យចូលទៅក្នុងជម្រើសដ៏លំបាក និងតានតឹងបំផុត ដែលយើងត្រូវធ្វើ»។ មួយឆ្នាំកន្លងទៅនេះ អង្គការសហប្រជាជាតិ បានស្វែងរកថវិកាប្រហែល ៤៧ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៥ ជាតួលេខដែលក្រោយមកត្រូវបានកាត់បន្ថយខណៈទំហំនៃការកាត់បន្ថយជំនួយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ព្រមទាំងអ្នកផ្តល់ជំនួយកំពូលៗរបស់លោកខាងលិចផ្សេងទៀតដូចជាប្រទេសអាល្លឺម៉ង់ បានចាប់ផ្តើម។

ការអំពាវនាវច្រើនបំផុតចំនួន៤ពាន់លានដុល្លារគឺសម្រាប់តែដែនដីកាន់កាប់ប៉ាឡេស្ទីន។ ភាគច្រើននៃមូលនិធិនោះគឺសម្រាប់តំបន់ហ្កាហ្សា ដែលត្រូវបានបំផ្លាញដោយជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស រយៈពេលពីរឆ្នាំកន្លងទៅនេះ ដែលបានធ្វើឱ្យប្រជាជនស្ទើរតែទាំងអស់ ២,៣ លាននាក់គ្មានផ្ទះសម្បែង និងពឹងផ្អែកលើជំនួយសុទ្ធសាធ។ ទីពីរគឺប្រទេសស៊ូដង់ បន្ទាប់មកគឺប្រទេសស៊ីរី។ លោក Fletcher បាននិយាយថា ក្រុមមនុស្សធម៌បានប្រឈមនឹងសេណារីយ៉ូដ៏តានតឹងនៃភាពអត់ឃ្លានកាន់តែកើនឡើង ការរាលដាលជំងឺ និងអំពើហិង្សាខ្ពស់។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        75
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        108
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm