កូនប្រុសលោក Trump បង្ហើបថា ប្រធានាធិបតីអាមេរិករូបនេះអាចនឹងដើរចេញពីបញ្ហាអ៊ុយក្រែន

2025/12/08 11:30:12 pm        73

សារព័ត៌មាន Politico បានរាយការណ៍ថា កូនប្រុសច្បងរបស់ប្រធានាធិបតីអាមេរិក Donald Trump គឺលោក Donald Trump Jr. បានរិះគន់អំពើពុករលួយនៅអ៊ុយក្រែន ហើយបានបង្ហើបកាលពីថ្ងៃអាទិត្យ (៧ ធ្នូ) ថា មេដឹកនាំអាមេរិករូបនេះ អាចដើរចេញពីបញ្ហាអ៊ុយក្រែន ប្រសិនបើទីក្រុងគីវ មិនចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ីទេនោះ។

ថ្លែងនៅវេទិកាដូហា ដែលជាការប្រមូលផ្តុំដ៏ធំរបស់មន្ត្រីរដ្ឋាភិបាលនិងបុគ្គលអន្តរជាតិសំខាន់ៗផ្សេងទៀត លោក Trump Jr. បានសង្កត់ធ្ងន់ថា អ៊ុយក្រែនត្រូវបានរំខានជាយូរមកហើយដោយអំពើពុករលួយ នៅក្នុងជួរមន្រ្តីរបស់ខ្លួន ហើយបានអះអាងថា អំពើពុករលួយបែបនេះកំពុងបញ្ឆេះសង្រ្គាមទាំងនៅទីក្រុងមូស្គូ និងទីក្រុងគីវ។

នៅពេលសួរថាតើលោកប្រធានាធិបតី Donald Trump អាចដើរចេញពីអ៊ុយក្រែនឬទេ កូនប្រុសមេដឹកនាំអាមេរិករូបនេះបាននិយាយថា "ប្រហែលជាអាច"។ លោកបន្ថែមថា៖ ឪពុករបស់លោកជាបុគ្គលដែលមិនអាចទាយទុកជាមុនបានទេ ហើយពុំមានអ្នកណាដឹងឡើយថាលោកនឹងធ្វើអ្វីបន្ទាប់ បែបនេះហើយដែលបង្ខំឱ្យអ្នកគ្រប់គ្នាដោះស្រាយបញ្ហាដោយភាពស្មោះត្រង់ខាងបញ្ញាស្មារតី។

លោកប្រធានាធិបតី Trump មានទំនាក់ទំនងដ៏លំបាកជាយូរមកហើយជាមួយអ៊ុយក្រែន ព្រមទាំងជាមួយមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskyy ផ្ទាល់ ហើយជាញឹកញាប់ លោកបានបង្ហាញការអាណិតអាសូរចំពោះរុស្ស៊ី និងមេដឹកនាំរុស្ស៊ី លោក Vladimir Putin ជំនួសវិញ។ រដ្ឋបាលលោក Trump បាននិងកំពុងជំរុញប្រទេសទាំងពីរឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែមិនទាន់មានផ្លែផ្កាធំដុំនៅឡើយទេ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        49
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        109
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm