រដ្ឋមន្ត្រីក្រសួងសង្គ្រាមលោក Pete Hegseth បាននិយាយនៅក្នុងវេទិកាដែលរៀបចំដោយមូលនិធិប្រធានាធិបតី Ronald Reagan នៅរដ្ឋកាលីហ្វ័រនីញ៉ាថា សហរដ្ឋអាមេរិកនឹងទប់ស្កាត់ការដាក់ពង្រាយអាវុធរបស់សត្រូវ នៅអឌ្ឍគោលខាងលិច ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដើម្បីស្តារឥទ្ធិពលយោធា នៅក្នុងតំបន់។

លោកបានថ្លែងថា៖«យើងក៏នឹងទប់ស្កាត់សមត្ថភាពរបស់សត្រូវក្នុងការដាក់ពង្រាយកងកម្លាំង ឬសមត្ថភាពគំរាមកំហែងផ្សេងទៀត នៅក្នុងអឌ្ឍគោលរបស់យើង»។
លោក Hegseth បានបញ្ជាក់ថា សហរដ្ឋអាមេរិកប្រើប្រាស់ការគ្រប់គ្រងបែបនេះ «ដើម្បីការពារមាតុភូមិរបស់យើង និងមធ្យោបាយចូលទៅកាន់ដែនដីសំខាន់ៗ នៅទូទាំងតំបន់»៕
