ក្រុមប្រជាធិបតេយ្យអំពាវនាវឲ្យបញ្ចេញវីដេអូសម្ងាត់ពីការវាយប្រហារលើទូកបណ្ដាលឲ្យមានអ្នកស្លាប់

2025/12/08 11:59:01 pm        74

សមាជិកជាន់ខ្ពស់របស់គណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃអាទិត្យ (ទី៧ ខែធ្នូ) បានអំពាវនាវឲ្យចេញផ្សាយវីដេអូសម្ងាត់នៃប្រតិបត្តិការដំបូងរបស់យោធាអាមេរិក ដែលដាក់គោលដៅលើទូកមួយគ្រឿង នៅសមុទ្រការ៉ាអ៊ីប កាលពីដើមខែកញ្ញា ជាអ្វីដែលបានប្រឈមនឹងការត្រួតពិនិត្យយ៉ាងធ្ងន់ធ្ងរ ដោយមួយផ្នែក ពាក់ព័ន្ធនឹងការវាយប្រហារផ្ទួនលើកទី២ ដែលបានសម្លាប់អ្នករួចជីវិតពីការវាយប្រហារលើកទី១ ចំនួន ២នាក់។

គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ បានផ្តល់របាយការណ៍ខុសគ្នាយ៉ាងខ្លាំង ពាក់ព័ន្ធនឹងវីដេអូ ដែលត្រូវបានឃើញដោយសមាជិកសភាមួយចំនួន ប៉ុន្តែមិនត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនោះឡើយ។

តំណាងរាស្ត្រ លោក Adam Smith នៃរដ្ឋ Washington ដែលជាសមាជិកជានខ្ពស់របស់គណបក្សប្រជាធិបតេយ្យនៃគណៈកម្មាធិការទីភ្នាក់ងារប្រដាប់អាវុធរបស់សភា បាននិយាយថា «វាមានភាពមិនត្រឹមត្រូវសោះ» ដែលវីដេអូនៃការវាយប្រហារកាលពីថ្ងៃទី២ ខែកញ្ញា លើទូកផ្ទុកមនុស្ស ១១នាក់ បានបង្ហាញថា អ្នករួចជីវិតព្យាយាមត្រឡប់ទូកដែលក្រឡាប់ ជួយសង្គ្រោះទំនិញរបស់ពួកគេ និងបន្តការជួញដូរគ្រឿងញៀន ដូចដែលក្រុមសាធារណរដ្ឋ នៅក្នុងសភា បានលើកឡើង។

នៅក្នុងបទសម្ភាសន៍ក្នុងកម្មវិធី This Week របស់ប្រព័ន្ធផ្សព្វផ្សាយ ABC កាលពីថ្ងៃទី៧ ខែធ្នូ លោក Smith ដែលបានឃើញវីដេអូកាលពីសប្តាហ៍មុន បាននិយាយថា៖ «វាហាក់ដូចជាច្បាស់ណាស់ថា ពួកគេមិនចង់បញ្ចេញវីដេអូនេះទេ ដោយសារតែពួកគេមិនចង់ឲ្យមនុស្សមើលឃើញវា ព្រោះវាគឺជាការពិបាកណាស់ ក្នុងការបង្ហាញអំពីភាពត្រឹមត្រូវ»។ ចំណែកតំណាងរាស្ត្រ លោក Jim Himes នៃរដ្ឋ Connecticut ដែលជាសមាជិកជាន់ខ្ពស់របស់បក្សប្រជាធិបតេយ្យនៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់សភា ដែលមិនខុសពីលោក Smith បានឃើញវីដេអូនេះ នៅក្នុងសន្និសីទបិទទ្វារកាលពីសប្តាហ៍មុន បានប្រាប់កម្មវិធី Face the Nation របស់ប្រព័ន្ធផ្សព្វផ្សាយ CBS កាលពីថ្ងៃទី៧ ខែធ្នូថា អ្នករួចជីវិត ២នាក់ «ស្ទើរតែរស់រានមានជីវិតហើយ មិនមានការចូលរួមនៅក្នុងការប្រយុទ្ធឡើយ» នៅពេលដែលការវាយប្រហារផ្ទួនលើកទី២ បានកើតឡើង។

លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃទី៣ ខែធ្នូថា លោកនឹង «គ្មានបញ្ហាឡើយ» ក្នុងការចេញផ្សាយវីដេអូសម្ងាត់ជាសាធារណៈ។ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បានបញ្ជាក់ថា លោកប្រហែលជាមិនបញ្ចេញវីដេអូនេះទេ ដោយសារតែលោកមិនចង់ «ឲ្យបែកធ្លាយប្រភព និងវិធីសាស្រ្ត»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        58
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        56
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm