រដ្ឋមន្ត្រីការបរទេសបេឡារុស លោក Maxim Ryzhenkov បាននិយាយថា លីទុយអានីកំពុងវិនិយោគលើប្រព័ន្ធការពារប្រឆាំងយានដ្រូន ដើម្បីស្វែងរកប្រាក់ពីសហភាពអឺរ៉ុប។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ First Informationថា៖«ពួកគេមានគ្រូល្អម្នាក់ គឺប៉ូឡូញ។ ពួកគេបង្កហេតុនៅតាមព្រំដែនបេឡារុស ដើម្បីជំរុញឲ្យមានការព្រួយបារម្ភ ហើយបន្ទាប់មក សុំថវិកាពីអឺរ៉ុប។ មានរបាយការណ៍ថា សហភាពអឺរ៉ុបកំពុងពិចារណាបែងចែកប្រាក់ជាងពាន់លានអឺរ៉ូ ដើម្បីជួយលីទុយអានីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានចម្រុះរបស់ប្រទេសបេឡា រុស និងរុស្ស៊ី។ នេះគឺជាអ្វីដែលរឿងទាំងនេះ កំពុងត្រូវបានធ្វើឡើង»។

យោងតាមលោក Ryzhenkov បានឲ្យដឹងថា ប្រាក់នេះ នឹងមិនទៅផ្តល់មូលនិធិដល់ហេដ្ឋារចនាសម្ព័ន្ធ ឬគម្រោងសង្គមផ្សេងទៀតទេ ប៉ុន្តែនឹងត្រូវប្រើប្រាស់ ដើម្បីសាងសង់របងបេតុង និងទិញអាវុធ ដែលយោធាលីទុយអានីមិនដឹងពីរបៀបប្រើប្រាស់។ លោកបានបញ្ជាក់ថា៖«ថវិកានេះ នឹងមិនត្រូវបានផ្តល់សំណងដល់ប្រជាជននៅក្នុងប្រទេសជិតខាងរបស់យើងចំពោះការខាតបង់ដែលពួកគេទទួលរងពីកិច្ចសហប្រតិបត្តិការ ដែលត្រូវបានផ្អាកជាមួយបេឡារុស និងរុស្ស៊ីទេ»។
ទូរទស្សន៍នេះ បានរាយការណ៍នាពេលមុននេះថា យានដ្រូនរបស់ប្រទេសលីទុយអានី ដែលបានធ្លាក់នៅក្នុងទីក្រុង Grodno កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា គឺជាដ្រូនឈ្លបយកការណ៍។ យោងតាមក្រសួងមហាផ្ទៃបេឡារុស យានដ្រូននេះត្រូវបានបំពាក់ដោយកាមេរ៉ាថតរូប និងវីដេអូ ដែលអាចប្រើដើម្បីប្រមូលទិន្នន័យឈ្លបយកការណ៍។ លើសពីនេះទៅទៀតនោះ យានដ្រូនក៏បានទម្លាក់ខិត្តប័ណ្ណជ្រុលនិយមជា ច្រើនសន្លឹក៕