ភាពអន្ទះអន្ទែងកាន់តែមាន នៅហុងឌូរ៉ាស ដោយសារលទ្ធផលនៃការបោះឆ្នោត នៅតែមិនទាន់ចេញ

2025/12/09 12:22:39 am        56

ភាពអន្ទះអន្ទែង បានមានកាន់តែខ្លាំងឡើងៗ នៅក្នុងប្រទេសហុងឌូរ៉ាស នៅថ្ងៃអាទិត្យ (ទី៧ ខែធ្នូ) ដោយសារមន្ត្រីរៀបចំការបោះឆ្នោត មិនអាចផ្តល់ព័ត៌មានថ្មីៗ អំពីលទ្ធផលនៃការបោះឆ្នោតជាតិ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា អស់រយៈពេលជាង ៤៨ម៉ោងមកហើយ ដោយអ្នកឈ្នះការប្រកួតប្រជែងដណ្ដើមតំណែងប្រធានាធិបតី នៅតែមិនទាន់ឃើញកៀកនឹងការប្រកាសសោះ។

សម្រាប់លទ្ធផលចុងក្រោយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ លោក Nasry Asfura របស់គណបក្សជាតិ បាននាំមុខដោយសំឡេង ៤០ភាគរយ ដោយមានសន្លឹកឆ្នោតនាំមុខមិនដល់ ២០.០០០សន្លឹកនោះឡើយ លើគូប្រជែងកណ្តាលនិយម គឺលោក Salvador Nasralla របស់គណបក្សសេរីនិយមដែលទទួលបានសំឡេងគាំទ្រ ៣៩,៤៩ភាគរយ ដោយសន្លឹកឆ្នោតរាប់បាន ៨៨ភាគរយ។ ចំណែកលោកស្រី Rixi Moncada របស់គណបក្សឆ្វេងនិយម Libre ដែលកំពុងកាន់អំណាច បានតាមពីក្រោយដាច់ឆ្ងាយជាមួយនឹងសំឡេង ១៩,៣០ភាគរយ។ មន្ត្រីបានប្រាប់ថា សន្លឹកឆ្នោតប្រមាណជា ១៤ភាគរយ បង្ហាញពីភាពមិនស្របគ្នា ហើយនឹងត្រូវពិនិត្យឡើង។

មិនមានការធ្វើបច្ចុប្បន្នភាព អំពីលទ្ធផលទាំងនេះទេ កាលពីចុងសប្តាហ៍ ដោយកំពុងសាកល្បងភាពអត់ធ្មត់របស់ប្រជាជន ខណៈដែលអាណត្តិរបស់ប្រធានាធិបតីកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។

ទន្តបណ្ឌិតដែលបានបោះឆ្នោតនៅ Siguatepeque ជាទីក្រុងតូចមួយ នៅកណ្តាលប្រទេសហុងឌូរ៉ាស គឺលោក Gabriela Osorio បាននិយាយថា៖ «វាគឺរឿងគួរឲ្យសោកស្តាយណាស់។ ការរាប់សន្លឹកឆ្នោតមិនមានការប្រែប្រួលឡើយ នៅប៉ុន្មានថ្ងៃនេះ ហើយឥឡូវនេះ គឺរយៈពេលមួយសប្តាហ៍ហើយ គិតចាប់តាំងពីការបោះឆ្នោតមក ហើយយើងនៅតែមិនដឹងអ្វីសោះ»។

កាលពីថ្ងៃអាទិត្យ លោកស្រី Moncada បានទាមទារឲ្យលុបចោលការបោះឆ្នោត ហើយបាននិយាយថា គណបក្សកំពុងអំពាវនាវឲ្យអ្នកគាំទ្ររបស់ខ្លួនចូលរួមក្នុងការហែរក្បួន កូដកម្ម និងអង្គុយតវ៉ា ដើម្បីប្រឆាំងនឹងអ្វីដែលលោកស្រីចាត់ទុកថា ជាការក្លែងបន្លំការបោះឆ្នោត៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm