សហរដ្ឋអាមេរិក៖ មន្ទីរបញ្ចកោណនិយាយថា នៅពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះនឹងមានកងទ័ពអាមេរិកប្រមាណ ៧,០០០នាក់ ព្រមទាំងការចល័តយន្តហោះនៅក្នុងរដ្ឋនានានៅតំបន់បាល់ទិក, ប៉ូឡូញ, រ៉ូម៉ានី និងតំបន់ផ្សេងៗទៀតនៅតាមតំបន់ជាយខាងកើតនៃសម្ព័ន្ធណាតូ ខណៈសុចនាករនានានៅតែបន្តបញ្ជាក់ថា រុស្ស៊ីមានបំណងឈ្លានពានទ្រង់ទ្រាយធំចូលក្នុងប្រទេសអ៊ុយក្រែន។

ខណៈដែលកងទ័ពអាមេរិកមិនមានភារកិច្ចធ្វើអ្វីលើសពីការបង្វឹកជាមួយនឹងសម្ព័ន្ធមិត្ត សក្ដានុពលសម្រាប់រុស្ស៊ីដែលអាចប្រឈមដោយអចេតនាជាមួយកងកម្លាំងណាតូ ក្នុងអំឡុងពេលនៃការឈ្លានពានរបស់ខ្លួន អាចជាការបើកច្រកឲ្យកងកម្លាំងអាមេរិកអាចបំពេញកាតព្វកិច្ចការពារប្រទេសជាដៃគូ។ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោក John Kirby បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធថា លោកប្រធានាធិបតី Vladimir Putin ពុំបានបញ្ជាឲ្យឈ្លានពានទេ តែអ្នកទាំងអស់គ្នាដឹងពីចំណុចល្អច្បាស់ណាស់ដែលជាសក្ដានុពល ប្រសិនបើលោកសម្រេចចិត្តចូលទៅក្នុងអ៊ុយក្រែននោះ គឺជាការដាក់កងកម្លាំងរុស្ស៊ីទប់ទល់នឹងតំបន់ខាងកើតរបស់ណាតូ។ លោកបានបន្ថែមថា ហើយនោះជាផ្នែកខាងកើតដែលយើងនឹងបន្តបន្ថែមកម្លាំង និងត្រៀមលក្ខណៈបន្ថែមទៀត។ ដូច្នេះវាងាយនឹងមានការភ័ន្តច្រឡំ និងការប្រាស្រ័យទាក់ទងខុស៕
អត្ថបទ៖ សុខមាន