ការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិជន ជាការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

2025/12/09 02:34:54 am        180

ភ្នំពេញ ៖ អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ចាត់ទុកការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន គឺជា កាតព្វកិច្ចអាទិភាព និងចាំបាច់ ដើម្បីបញ្រ្ជាបការយល់ដឹងដល់ប្រជាជនតាមមូលដ្ឋាន និងគ្រប់វិស័យពាក់ព័ន្ធ ដែលជាកតាលីករជួយ ជំរុញ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ 

​លោក ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលា ស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន” នៅស្រុកក្រគរ ខេត្តពោធិសាត់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះថា ការទទួល បានសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយតម្លាភាព និងក្រមសីលធម៌ បានផ្តល់នូវគុណតម្លៃយ៉ាងសំខាន់សម្រាប់អ្នកប្រើប្រាស់។ ទន្ទឹមនេះ ការពង្រីកវិសាលភាពនៃសេវាហិរញ្ញវត្ថុ ការពង្រឹងគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ភាពងាយស្រួល និងរហ័សទាន់ចិត្ត និងកាត់បន្ថយ តម្លៃប្រតិបត្តិការ តាមរយៈថ្នាលឌីជីថល គឺបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា។ 

លោក បន្តថា បច្ចុប្បន្នកម្ចីខុសច្បាប់បាននិងកំពុងរាតត្បាតនៅកម្ពុជា ដែលនាំឱ្យប្រជាពលរដ្ឋរងការជំពាក់បំណុលលើសលប់ និងបង្កផលអវិជ្ជមានដល់មូលដ្ឋាននិងសង្គម និងការចុះផ្សាយនៅតាមបណ្តាញសង្គម ដែលនាំឱ្យយល់ច្រឡំដល់គ្រឹះស្ថានហិរញ្ញវត្ថុ ស្របច្បាប់។ ដោយចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិត លើសពីនេះទៅទៀត ប្រជាពលរដ្ឋអាចប្រឈមមុខនឹងការគំរាមកំហែង គៀបសង្កត់ គ្រោះថ្នាក់ ឬតាមរូបភាពផ្សេងៗ ដើម្បីបង្ខំឱ្យសងប្រាក់ដើម ការប្រាក់ និងប្រាក់ពិន័យខុសគោលការណ៍ ជាងនេះទ្រព្យ សម្បត្តិអាចត្រូវបានរឹបអូស ដោយពុំឆ្លងកាត់ការសម្រេចពីតុលាការជាដើម។

 លោក ឡាយ សុខហេង សង្កត់ធ្ងន់ថា កម្ចីក្រៅខុសច្បាប់កំពុងតែរាតត្បាតមកលើប្រជាពលរដ្ឋតាមតំបន់មូលដ្ឋាន, ដូច្នេះការ បញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន គឺជាកាតព្វកិច្ចអទិភាពនិងចាំបាច់ ដែលធនាគារជាតិនៃកម្ពុជា បាននិង កំពុងអនុវត្ត ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដើម្បីបញ្រ្ជាបការយល់ដឹងនេះដល់ប្រជាជនតាមមូលដ្ឋាន និង គ្រប់វិស័យពាក់ព័ន្ធ ដែលជាកាត្តាលីករជួយជំរុញ និងលើកកម្ពស់បិរយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ 

លោក លីវ សេងហ៊ីមអភិបាល នៃគណៈអភិបាលស្រុកក្រគរ លើកឡើងផងដែរថា តាមរយៈគោលនយោបាយដែលបានដាក់ ចេញកន្លងមក ស្រុកក្រគរ បានទទួលនូវភាពចម្រើនគួរឱ្យកត់សំគាល់ ជាក់ស្តែងបច្ចុប្បន្ននេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលធ្វើ ការនៅក្នុងស្រុកក្រគរ បានចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុផ្លូវការរួម មាន សេវាឥណ្ឌទាន សន្សំ និងទូទាត់ ជូនប្រជាពលរដ្ឋ និងក្រុមហ៊ុន សហគ្រាសនៅគ្រប់ទីកន្លែងក្នុងស្រុក ដើម្បីធានាបាននូវ និរន្តរភាពប្រើប្រាស់សេវា ហិរញ្ញវត្ថុផ្លូវការ និងការអភិវឌ្ឍន៍ ។ ចំណែកការបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ក្នុង សិក្ខាសាលានាពេលនេះ ពិតជាមានសារៈសំខាន់ ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់បានយល់ដឹង និងប្រើជាប្រយោជន៍នៅក្នុងការរស់នៅ ប្រចាំថ្ងៃ ក៏ដូចជាទទួលបាននូវការគាំពារតាមផ្លូវច្បាប់ពីស្ថាប័នរដ្ឋ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        32
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        136
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm