ប្រមុខ EU៖ អឺរ៉ុបមិនអាចទទួលយកការគំរាមកំហែងជ្រៀតជ្រែកដោយសហរដ្ឋអាមេរិកបានទេ

2025/12/09 03:41:07 am        61

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa នៅថ្ងៃចន្ទ (ទី៨ ខែធ្នូ) បានច្រានចោលការប៉ុនប៉ងណាមួយរបស់សហរដ្ឋអាមេរិក ក្នុងការជ្រៀតជ្រែកក្នុងនយោបាយរបស់អឺរ៉ុប បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានចេញផ្សាយយុទ្ធសាស្រ្តសន្តិសុខថ្មី ដែលបានរិះគន់យ៉ាងខ្លាំងទៅលើគោលនយោបាយរបស់ទ្វីបនេះ។

លោក Costa បានប្រាប់សន្និសីទនៅទីក្រុងព្រុចប៊្រុចសែលថា៖ «អ្វីដែលយើងមិនអាចទទួលយកបាននោះ គឺការគំរាមកំហែងជ្រៀតជ្រែក ក្នុងនយោបាយអឺរ៉ុប»។

គួរបញ្ជាក់ថា យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់សហរដ្ឋអាមេរិក ដែលត្រូវបានចេញផ្សាយកាលពីសប្តាហ៍មុន បានឃើញថា លោកប្រធានាធិបតី Donald Trump បានរិះគន់ទ្វីបអឺរ៉ុបថា ជាទ្វីបដែលមានច្បាប់គ្រប់គ្រងជ្រុលពេក និងខ្វះ «ទំនុកចិត្តលើខ្លួនឯង» ហើយប្រឈមនឹង «ការបាត់បង់វប្បធម៌» ដោយសារជនអន្តោប្រវេសន៍។

យុទ្ធសាស្ត្រនេះបានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Trump នឹងបន្តយ៉ាងខ្លាំងក្លានូវគោលដៅស្រដៀងគ្នា នៅក្នុងទ្វីបអឺរ៉ុប ដែលស្របតាមរបៀបវារៈរបស់ក្រុមស្តាំនិយមជ្រុល។

យ៉ាងណាក្ដី លោក Costa បាននិយាយថា៖ «សហរដ្ឋអាមេរិកមិនអាចជំនួសពលរដ្ឋអឺរ៉ុប ក្នុងការជ្រើសរើសគណបក្សណាល្អ និងណាអាក្រក់បានឡើយ។ សហរដ្ឋអាមេរិកមិនអាចជំនួសអឺរ៉ុប ដែលចក្ខុវិស័យរបស់ប្លុក គឺសេរីភាពនៃការបញ្ចេញមតិ»៕


អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        13
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        16
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm