នៅទីក្រុងភាគឦសាន Qamishli ដែលជាអតីតមន្ទីរឃុំឃាំង អំឡុងការគ្រប់គ្រងរបស់ប្រធានាធិបតីទម្លាក់ចេញពីអំណាចស៊ីរីលោក Bashar al-Assad បច្ចុប្បន្នបានប្រែក្លាយទៅជាហាងកាហ្វេ និងមន្ទីរវប្បធម៌ ។
លោក Yassine Sheikhmous ដែលបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកត្រូវបានឃុំឃាំងចំនួន ៣លើកនៅក្នុងអគារមន្ទីរឃុំឃាំងនេះ ចន្លោះឆ្នាំ ២០០៨ និងឆ្នាំ ២០១១ ដោយសារទស្សនៈនយោបាយរបស់លោកនោះ ធ្វើដំណើរមកកាន់ហាងកាហ្វេនេះជាញឹកញាប់ ។
លោក Sheikhmous និយាយថា វាពិតជាអស្ចារ្យខ្លាំងណាស់ នៅពេលដែលកន្លែងមួយនេះ បានប្រែក្លាយពីកន្លែងធ្លាប់តែរងការគាបសង្កត់ទៅជាទីកន្លែងមានផាសុខភាព និងសន្តិសុខ ។
អំឡុងរដូវផ្ការីកឆ្នាំ ២០២៥នេះ ក្រុមយុវជនដោយមានការគាំទ្រពីរដ្ឋបាលក្នុងស្រុកឃើដ បានលាបថ្នាំជញ្ជាំងអតីតមន្ទីរឃុំឃាំងនេះ ហើយនិងបើកដំណើរការជាមន្ទីរវប្បធម៌ ។
នៅថ្ងៃនេះ ភ្ញៀវភ្លក់រសជាតិកាហ្វេ និងចូលរួមថ្នាក់សម្តែងនៅក្នុងបន្ទប់ដែលធ្លាប់ទាក់ទងនឹងការបំភិតបំភ័យ ។
លោក Shavzan Mahmoud ដែលជាតារាសម្តែងជួយគ្រប់គ្រងកន្លែងនេះនិយាយថា ពួកយើងបាននាំរសជាតិជីវិតចូលក្នុងអគារមួយនេះ ។
នៅទីក្រុងដាម៉ាស អតីតស្ថានីយនគរបាលបានប្រែក្លាយស្រដៀងគ្នានេះផងដែរ ។ ចាប់តាំងពីពេលនោះមក វាបានប្រែក្លាយជាហាងកាហ្វេ ជាទីដែលបន្ទប់គុកនៅរំឭករឿងអតីតកាលនៃទីកន្លែងមួយនេះ ។
លោក Khaled al-Orabi គឺជាសហម្ចាស់ហាងកាហ្វេមួយនេះដែលធ្លាប់ជាស្ថានីយនគរបាល និយាយរៀបរាប់ពីរឿងរ៉ាវដែលធ្លាប់កើតឡើងនៅទីនេះ វិធីដែលកងកម្លាំងសន្តិសុខប្រើប្រាស់ ដើម្បីគំរាមកំហែងឈ្មួញជួញដូរមាស ហើយនិងវិធីដែលពួកគេប្រើប្រាស់ ដើម្បីឃុំខ្លួនមនុស្សដោះស្រាយបញ្ហារូបិយប័ណ្ណបរទេស ៕