មន្រ្តីសុខាភិបាល៖ ការចាក់វ៉ាក់សាំងជូនកុមារ ត្រូវមានភាពអត់ធ្មត់ជាងមនុស្សធំ

2022/02/24 07:15:48 pm        602

ភ្នំពេញ៖ មន្ត្រីសុខាភិបាល បាននិយាយថា ការចាក់វ៉ាក់សាំងជូនកុមារអាយុ ៣ឆ្នាំដល់ក្រោម ៥ឆ្នាំ គឺត្រូវមានបច្ចេកទេសច្បាស់ និងភាពអត់ធ្មត់ច្រើនជាងមនុស្សធំ។

អ្នកគ្រូពេទ្យ ហ៊ាង មករា ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ នេះ បានប្រាប់BTVថា បន្ទាប់ពីចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ប្រភេទស៊ីណូវ៉ាក់ ជូនកុមារអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ពីថ្ងៃទី២៣ រហូតដល់ថ្ងៃនេះ អាណាព្យាលបាល បានសម្រុកនាំក្មេងៗ មកទទួលការចាក់វ៉ាក់សាំងដូសទី១ ហើយក្រុមគ្រូពេទ្យ​មមាញឹក​ច្រើនក្នុងការបំពេញការងារ​ ហើយការចាក់វ៉ាក់សាំងជូនក្មេងៗនេះ គឺត្រូវមាន​បច្ចេកទេស​ច្បាស់ ​និងភាព​អត់ធ្មត់​ច្រើនជាងមនុស្សធំ​ ដោយសារ​ ក្មេងៗ​មួយ​ចំនួន​ខ្លាច​ម្ជុល។

អាណាព្យាបាល ​ដែលនាំកូនមកចាក់វ៉ាក់សាំង ​នៅមណ្ឌលសុខភាព​ស្ទឹងមានជ័យ ​បាន​និយាយថា បន្ទាប់ពីកូនៗ​បានចាក់វ៉ាក់សាំងរួច ​បាន​ជួយបង្កើន​ទំនុកចិត្តជាងមុន​ ក្នុងរស់នៅ​តាម​បែប​គន្លងថ្មី ជាមួយជំងឺកូវីដ-១៩ ​ជាពិសេសបច្ចុប្បន្ន ​មេរោគបំប្លែងថ្មី ​អូមីក្រុង កំពុងរីករាលដាល​ក្នុង​សហគមន៍​។ ពួកគេ បានអរគុណរាជរដ្ឋាភិបាល ដែលបានខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរាប់​ពីដូសទី១ ដល់ដូសទី៤។

សម្រាប់អាណាព្យាបាល ​ដែលនាំកុមារទៅចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩​ នៅទីតាំង​សុខាភិបាល សាធារណៈ ដែលរៀបចំ​ដោយអាជ្ញាធរមូលដ្ឋាន​ ត្រូវភ្ជាប់​ជាមួយនូវ​ឯកសារដូចជា៖ ​សំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន ​និងចំពោះកូនចៅមន្រ្តីរាជការ ថ្នាក់ជាតិវិញ ត្រូវភ្ជាប់ឯកសារ ដូចជាប័ណ្ណសម្គាល់ខ្លួនមន្រ្តីរាជការ ​ឬប័ណ្ណសម្គាល់មន្រ្តីជាប់កិច្ច សន្យា៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm