អគ្គលេខាធិការ UN ព្រួយបារម្ភចំពោះរបាយការណ៍ស្តីពីការប៉ះទង្គិចប្រដាប់អាវុធសាជាថ្មីរវាងកម្ពុជា និងថៃ ព្រមទាំងអំពាវនាវឱ្យមានការអត់ធ្មត់ និងការសន្ទនា ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែន

2025/12/09 07:38:38 am        582

សេចក្តីថ្លែងការណ៍ខាងក្រោមចេញផ្សាយនៅថ្ងៃ៨ ខែធ្នូ ឆ្នាំ២០២៥ ដោយអ្នកនាំពាក្យរបស់លោក អាន់តូនីញ៉ូ ហ្គូទែរែស អគ្គលេខាធិការអ.ស.ប.៖

អគ្គលេខាធិការអ.ស.ប. ព្រួយបារម្ភចំពោះរបាយការណ៍ស្តីពីការប៉ះទង្គិចប្រដាប់អាវុធសាជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសការរាយការណ៍អំពីការវាយប្រហារតាមអាកាស និងការចល័តសព្វាវុធធុនធ្ងន់នៅតំបន់ព្រំដែន។ លោកទទូចឱ្យភាគីទាំងពីរសូមធ្វើការអត់ធ្មត់ និងចៀសវាងសកម្មភាពបង្កើនភាពតានតឹងបន្ថែមទៀត។

ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានបណ្តាលឱ្យជនស៊ីវិលស្លាប់បាត់បង់ជីវិតនិងរងរបួសជាច្រើន ខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រជាជនផ្លាស់ទីលំនៅទាំងសងខាងព្រំដែន។ អគ្គលេខាធិការសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវតែការពារជនស៊ីវិល និងសម្របសម្រួលជំនួយមនុស្សធម៌។

អគ្គលេខាធិការអំពាវនាវជាថ្មីឱ្យភាគីនានា វិលត្រលប់ទៅរកក្របខណ្ឌនៃសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ នៅថ្ងៃទី២៦ ខែតុលា ប្តេជ្ញាចិត្តឡើងវិញចំពោះបទឈប់បាញ់ ហើយអនុវត្តវិធានការកាត់បន្ថយភាពតានតឹង និងកសាងទំនុកចិត្ត។ លោកអំពាវនាវឱ្យភាគីទាំងពីរប្រើប្រាស់យន្តការសន្ទនាទាំងអស់ឱ្យអស់លទ្ធភាព ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង ក្នុងការដោះស្រាយជម្លោះតាមរយៈមធ្យោបាយសន្តិវិធី។

អង្គការសហប្រជាជាតិត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានា សំដៅលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។

អត្ថបទដែលទាក់ទង

រដ្ឋាភិបាលអូស្ត្រាលីស្នើកម្ពុជា និងថៃ អនុវត្តតាមការប្តេជ្ញាចិត្តនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ
2025/12/09 09:36:42 am        1
TOP STORY | សម្តេចតេជោបញ្ជាឲ្យវាយបកគ្រប់ចំណុចដែលទាហានឈ្លានពានថៃបាញ់មកលើកម្ពុជា ក្រោយកម្ពុជាអត់ធ្មត់ជាង២៤ម៉ោង ដើម្បីជម្លៀសពលរដ្ឋរកកន្លែងសុវត្ថិភាព
2025/12/09 09:02:52 am        1
ឯកឧត្តម គន់ គីម អញ្ជើញប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកំពត
2025/12/09 08:27:49 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Zelenskyy និយាយថា អ៊ុយក្រែន នឹងមិនព្រមកាត់ទឹកដីឱ្យរុស្ស៊ីឡើយខណៈបង្កើនកិច្ចចរចាសន្តិភាព

2025/12/09 09:52:17 am
​មនុស្សរាប់សិបនាក់របួសក្រោយរញ្ជួយដីកម្រិត៧,៥ រ៉ិចទ័រនៅជប៉ុន ខណៈការព្រមានពីរលកយក្សស៊ូណាមិ ត្រូវបានដកចេញ
2025/12/09 09:48:33 am
​រដ្ឋាភិបាលអូស្ត្រាលីស្នើកម្ពុជា និងថៃ អនុវត្តតាមការប្តេជ្ញាចិត្តនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ
2025/12/09 09:36:42 am
​អ៊ុយក្រែន នឹងចែករំលែកផែនការសន្តិភាពដែលបានកែសម្រួលរួច ជាមួយអាមេរិក នៅថ្ងៃអង្គារនេះ
2025/12/09 09:33:13 am
​កសិករក្រិក ប្រមូលផ្ដុំគ្នាតវ៉ាបិទទីតាំងសំខាន់ៗទូទាំងប្រទេស ជុំវិញបញ្ហាមូលនិធិសហភាពអឺរ៉ុប
2025/12/09 09:29:22 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/08 07:13:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/03 03:30:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/07 08:58:58 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am