ប្រទេសស៊ីរី ប្រារព្ធខួបមួយឆ្នាំ ចាប់តាំងពីរបបលោក Assad ត្រូវបានផ្តួលរំលំ

2025/12/09 06:09:11 pm        79

ប្រជាជនស៊ីរី បានប្រមូលផ្ដុំគ្នាកាលពីថ្ងៃចន្ទ (៨ ធ្នូ) ដើម្បីប្រារព្ធខួបលើកទីមួយនៃការផ្តួលរំលំរបបលោក Bashar al-Assad ជាមួយនឹងក្បួនយោធា និងការប្រារព្ធពិធីដ៏រីករាយនៅទីក្រុងធំៗ ខណៈប្រទេសដ៏បាក់បែកមួយនេះ កំពុងស្វះស្វែងរកស្ថិរភាព និងស្ដារឡើងវិញ បន្ទាប់ពីសង្គ្រាមអស់ជាច្រើនឆ្នាំ។

មេដឹកនាំស៊ីរីថ្មី គឺលោកប្រធានាធិបតី Ahmed al-Sharaa បានប្រាប់អ្នកគាំទ្រជាច្រើនថា រដ្ឋាភិបាលរបស់លោក បាន "ដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់សម្រាប់ស៊ីរីថ្មី ជារដ្ឋដែលសម្លឹងឆ្ពោះទៅរកអនាគតដ៏ជោគជ័យ" ដោយហៅ ផែនការនេះថា ជាការបំបែកប្រវត្តិសាស្ត្រពី "ជំពូកដ៏ខ្មៅងងឹត"។

លោក Assad បានភៀសខ្លួនចេញពីស៊ីរីទៅកាន់រុស្ស៊ី កាលពីមួយឆ្នាំមុន នៅពេលដែលក្រុមឧទ្ទាមរបស់លោក Sharaa បានដណ្តើមកាន់កាប់ទីក្រុងដាម៉ាស បន្ទាប់ពីការវាយប្រហាររយៈពេល ៨ថ្ងៃពាសពេញប្រទេស ដោយបញ្ចប់ការគ្រប់គ្រងរបស់លោកអស់ជាង ១៣ឆ្នាំ ជាពេលដែលការបះបោរដ៏ធំមួយបានឈានដល់សង្រ្គាមស៊ីវិលដ៏ជូរចត់និងបង្ហូរឈាម។

នៅក្រុងអាឡិបប៉ូ ជាទីក្រុងធំដំបូងគេដែលធ្លាក់ក្នុងដៃកងកម្លាំងរបស់លោក Sharaa កាលពីឆ្នាំមុន រថយន្តជាច្រើនគ្រឿងបានជិះដង្ហែរតាមដងផ្លូវ ដោយចុចស៊ីផ្លេអបអរ ខណៈដែលអ្នកដំណើរគ្រវីទង់ជាតិថ្មីរបស់ស៊ីរីយ៉ាងរីករាយ៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        7
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm