EU និងប្រទេសនានាអំពាវនាវឱ្យកម្ពុជា និងថៃអត់ធ្មត់ខ្ពស់បំផុត និងគោរព​សេចក្តី​ថ្លែង​ការណ៍​សន្ដិភាព​

2025/12/09 06:55:52 pm        531

ក្រោយស្ថានការណ៍តានតឹងរវាងប្រទេសកម្ពុជា និងថៃ ដែលកំពុងតែកើនឡើងម្តងទៀត សហភាព​អឺរ៉ុប ប្រទេសមហាអំណាច និងបណ្ដាប្រទេសជាមិត្តនានា បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ប​​ង្ហាញ​ក្ដីព្រួយបារម្ភយ៉ាងខ្លាំង និង​អំពាវនាវ​ជា​ថ្មី​ដល់​ប្រទេស​ទាំង​ពីរ​ឱ្យ​គោរព​តាម​កិច្ច​ព្រម​ព្រៀង​បទ​ឈប់បាញ់ និងអនុវត្តការអត់ធ្មត់ជាអតិបរមា និងស្វែងរក​ដំណោះ​ស្រាយ​ដោយ​សន្តិ​វិធី​តាម​រយៈ​ការ​សន្ទនាស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមដែលធ្វើឡើងនៅថ្ងៃទី ២៦ ខែ​តុលា​។

តាមសេចក្ដីថ្លែងការណ៍របស់សហភាពអ៊ឺរ៉ុបបានលើកឡើងថា ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ​ជា​ថ្មី​រវាង​កម្ពុជា-ថៃជាថ្មីនេះ គឺជាការកើនឡើងនូវអរិភាព។ សហភាព​អឺរ៉ុប​អំពាវ​នាវ​ដល់​ប្រទេស​ទាំង​ពីរ​ឱ្យ​រក្សា​ភាព​អត់ធ្មត់ខ្ពស់បំផុត និងវិលត្រឡប់ទៅ​រក​សេចក្តី​ថ្លែង​ការណ៍​រួម​ដែល​បាន​ចុះ​ហត្ថ​លេខា​នៅ​ថ្ងៃ​ទី២៦ ខែតុលា ក៏ដូចជាវិធានការកសាងទំនុកចិត្តដែលបានកំណត់នៅក្នុងនោះ។ សហភាព​អឺរ៉ុបត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រវិធានការនានាដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ក្នុង​គោល​បំណងកាត់បន្ថយភាពតានតឹង រួមទាំង​សកម្ម​ភាព​មនុស្ស​ធម៌​ និង​ការ​បោ​ស​សំអាត​មីន​ផង​ដែរ​។

អ្នកស្រី ប្រ៊ីតហ្គេត វ៉កឃើរ (Bridgette Walker) ភារធារីស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំ​ប្រទេស​កម្ពុជា​ បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា និងថៃ ត្រូវតែងាកទៅគោរព និងអនុវត្តតាមកិច្ច ព្រម​ព្រៀង​សន្តិភាព​ទីក្រុងកូឡាឡាំពួរ ដែលមានលោកប្រធានាធិបតី Donald Trump ធ្វើជាសាក្សី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះផងដែរ។ ការ​អំពាវ​នាវ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រារព្ធ​ខួ​បលើកទី៧៥ឆ្នាំ នៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក នៅ​ខេត្ត​សៀមរា​ប នៅរាត្រីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ លោកស្រីបន្តថាអាម៉េរិក និងលោកស្រីផ្ទាល់ សូម​សម្ដែង​នូវ​ការ​ក្រៀមក្រំ និងរំលែកទុក្ខជាមួយពលរដ្ឋកម្ពុជា ដែល មានសមាជិកគ្រួសារបានស្លាប់ និង​រង​របួស​ដោយសារតែការវាយប្រហាររបស់ទាហានថៃនេះ។

ចំណែ​ក​រដ្ឋាភិបាលបារំាង ក៏បង្ហាញក្ដីព្រួយបារម្ភចំពោះភាពតានតឹង ដែលកើតមាន​ឡើងជា​សាថ្មី​រ​វាង​កម្ពុ​ជា-ថៃ ហើយដែលបង្កឱ្យមានជនរងគ្រោះថ្មីៗ។ បារំាងអំពាវនាវ​ឱ្យមាន​ការ​គោរ​ព​ពេញ​លេញ ​និងការអនុវត្តជាក់ស្តែងនូវបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តី​ថ្លែង​ការណ៍​រួមធ្វើឡើងដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដែលត្រូវបានចុះ​ហត្ថ​លេខា​កាល​ពី​​ថ្ងៃ​ទី២៦ ខែតុលា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួរ។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin) តា​ម​រយៈ​បណ្តាញសង្គមហ្វេកប៊ុក នៅយប់ថ្ងៃទី ៨ ធ្នូនេះ បានបង្ហោះ​សារ​ចូល​រួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​បំ​ផុត ជូនចំពោះជនរងគ្រោះក្នុងជម្លោះព្រំដែន។ជាសារ ធ្វើឡើងក្រោយពីយោធាថៃ បើក​ការ​វាយ​ប្រហារឈ្លានពានកម្ពុជាជាលើកទី២។

ចំណែកលោក គីតាមីរ៉ា តូស៊ីហ៊ីរូ អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន បានអំពាវ​នាវ​ជា​ថ្មី​ម្តងទៀ​ត​ដល់​ប្រទេសកម្ពុជា និងថៃឱ្យគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ អនុវត្ត​ការ​អត់​ធ្មត់​ជា​អតិបរមា និងស្វែងរកដំណោះស្រាយដោយសន្តិវិធី។ រដ្ឋាភិបាលជប៉ុនមើលឃើញថា ភាព​ប្រសើរ​ឡើង​វិញ ​នៃ​ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាព និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ទាំងមូល។ អ្នកនាំពាក្យក្រសួងការបរទេសជប៉ុនបញ្ជាក់ថា ជប៉ុនកំពុង​តែ​តាម​ដាន​ដោយ​យក​ចិត្ត​ដាក់នូវការវិវត្តនៃស្ថានភាពរវាងប្រទេសទាំងពីរដោយក្តីបារម្ភ ហើយប្រឆាំង​នឹង​សកម្ម​ភាព​ណាមួយដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងឡើង។

ជាមួយគ្នានេះ រដ្ឋាភិបាលអូស្ត្រាលី នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញ​សេចក្ដី​ថ្លែង​ការណ៍​ បង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កើន​ឡើង​នៃ​ភាព​តាន​តឹង​នៅ​តាម​បណ្តោយ​ព្រំដែ​ន​កម្ពុជា-ថៃ និងរបាយការណ៍នៃការបាត់បង់ជីវិតទាំងជនស៊ីវិល និងយោធានេះផងដែរ។ អូស្ត្រាលី​បាន​អំពាវនាវឱ្យភាគីទាំងពីរគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី ២៨ ខែកក្កដា អនុវត្ត​ការ​អត់ធ្មត់ជាអតិបរមា និងចាត់វិធានការជាបន្ទាន់ដើម្បីបន្ថយភាពតានតឹង។

រីឯ​រដ្ឋាភិបាល​វៀតណាម​បាន​សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីថៃ បានបើកការវាយប្រហារ​មក​លើ​ប្រទេ​ស​កម្ពុជា​សារជាថ្មីម្តងទៀតជាមួយសព្វាវុធធន់ធ្ងន់ជាច្រើនប្រភេទ ឆ្លើយតបទៅ​នឹង​សំណួរ​រប​ស់​កាសែត VietNamNet អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បាន​មានប្រសាសន៍ថា “វៀតណាមមាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ភាព​តាន​តឹង​ដែល​កំពុង​បន្ត​រវាង​កម្ពុជា និងថៃ”នេះ។ លោកស្រីថ្លែងថា ក្នុងនាមជាប្រទេសជិតខាង និង​ជា​សមាជិក​អាស៊ាន​វៀតណាម​អំពាវនាវឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់អតិបរមា ជៀសវាងការ​ប្រើប្រាស់​កម្លាំង អនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ឱ្យបានពេញលេញ និង​បន្ត​ការ​សន្ទនា ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm