ប្រជាជនបេណាំង ប្រមូលផ្តុំគ្នាអង្គុយតវ៉ារិះគន់ការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលបរាជ័យ

2025/12/09 07:19:05 pm        86

អ្នកគាំទ្រប្រធានាធិបតី លោក Patrice Talon បានមកប្រមូលផ្តុំគ្នានៅទីក្រុង Cotonou កាលពីថ្ងៃចន្ទ ទី ៨ ខែធ្នូ ដើម្បីអង្គុយតវ៉ា រិះគន់ការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីមួយថ្ងៃមុន។ ប្រជាជន បានកាន់បដាដែលមានអំណានថា «លែងមានរដ្ឋប្រហារនៅប្រទេសបេណាំងទៀត» ខណៈក្រុមអ្នករៀបចំ បានដឹកនាំការស្រែករិះគន់អ្វីដែលពួកគេបានពិពណ៌នាថាជាជនក្លែងបន្លំនិងឃាតករនៅពីក្រោយព្រឹត្តិការណ៍កាលពីថ្ងៃអាទិត្យ។

រដ្ឋាភិបាលប្រទេសបេណាំងបាននិយាយកាលពីថ្ងៃចន្ទថា ទាហានដែលបះបោរបានព្យាយាមចាប់ខ្លួន លោកTalon និងបានចាប់ពង្រត់មន្ត្រីយោធាជាន់ខ្ពស់ពីរនាក់ ប៉ុន្តែត្រូវបានដោះលែងវិញនៅព្រឹកបន្ទាប់។ អាជ្ញាធរបាននិយាយថា យន្តហោះចម្បាំងរបស់ប្រទេសនីហ្សេរីយ៉ា បានធ្វើការវាយប្រហារតាមអាកាសដើម្បីជួយរារាំងការប៉ុនប៉ងនោះ បន្ទាប់ពីទីក្រុង Abuja បានដាក់ពង្រាយកងកម្លាំងទ័ពអាកាស និងដីគោកដើម្បីគាំទ្រប្រទេសបេណាំង។

នៅក្នុងបាតុកម្មអង្គុយតវ៉ា អ្នកគ្រប់គ្រងអាជីវកម្ម លោក Roland Deguenon បាននិយាយថា ប្រទេសបេណាំង ត្រូវបានគេស្គាល់ដោយសារស្ថិរភាពរបស់ប្រទេស ហើយប្រទេសនេះ «ស្ទើរតែប្រែទៅជាភាពងងឹត»។ លោកបានសរសើរអន្តរាគមន៍របស់ប្រទេសនីហ្សេរីយ៉ា និងសាមគ្គីភាពរបស់អាហ្វ្រិកខាងលិច ។

ក្រុមបាតុករផ្សេងទៀតបាននិយាយថា ពួកគេបានចល័តដើម្បីច្រានចោលអំណាចដែលដណ្តើមយកដោយប្រើប្រាស់កម្លាំង។ សហគ្រិន លោក Anique Djimadja បាននិយាយថា ប្រជាជនបានមកប្រមូលផ្តុំគ្នា «ជាមនុស្សតែម្នាក់» ដើម្បីការពារសមិទ្ធផលប្រជាធិបតេយ្យ ខណៈសមាជិកសភា លោក Orden Alladatin បានចាត់ទុកវាថាជា «រដ្ឋប្រហារមានរយៈពេលខ្លីបំផុត» ។

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        1
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm