យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរកាបូប និងស្បែកជើង នឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខ

2022/02/24 08:19:29 pm        896

ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងដាក់ចេញយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ កាបូប និងស្បែកជើង ក្នុងពេលឆាប់ៗ សម្រាប់ជាផែនទីបង្ហាញផ្លូវ ក្នុងការជម្រុញអភិវឌ្ឍន៍វិស័យឧស្សហកម្ម ឈានឆ្ពោះទៅរកភាពរីកចម្រើន នឹងការប្រកួតប្រជែង។

ឯកឧត្តម ផាន់ ផល្លារ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​លើកឡើង​ក្នុង​វេទិការ​សាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ​និងច្បាប់ថវិកា ​ឆ្នាំ២០២២ ​កាល​ពី​សប្តាហ៍​កន្លងទៅ​ថា វិស័យ​កាត់ដេរ កាបូប​ និងស្បែកជើង ​គឺវិស័យ​ចន្ទល់​នៃសេដ្ឋកិច្ច ដ៏សំខាន់របស់កម្ពុជា។

កន្លងមកនេះ​ ក្រសួងបានរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍​វិស័យកាត់ដេរ ​កាបូប ​និងស្បែកជើង ហើយ​មក​ដល់​បច្ចុប្បន្ន យុទ្ធសាស្រ្ត ត្រូវបានរៀបចំរួចរាល់​ ដោយនៅក្នុងយុទ្ធសាស្រ្តនោះ គឺ​រាជ​រដ្ឋាភិបាលចង់​ឃើញវិស័យនេះ ​មានតម្លៃបន្ថែមខ្ពស់ ​និងការផលិតនូវទំនិញដែលល្អជាងមុន និងការផ្តល់ប្រាក់ចំណូលកាន់តែខ្ពស់។

ក្រសួងគ្រោងដាក់ជូនគណៈកម្មធិការគោលនយោបាយសេដ្ឋកិច្ច ​ពិនិត្យនិងសម្រេច ហើយ​យុទ្ធសាស្រ្តនេះ​និងអាចដាក់ឲ្យដំណើរក្នុងពេលឆាប់ៗខាងមុខនេះ។

ជុំវិញយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ កាបូប និងស្បែកជើងនេះ ​លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើង ថ្លែងថា យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ កាបូប និងស្បែកជើង ជាផ្នែកមួយយ៉ាងសំខាន់ ​ក្នុងការជម្រុញអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែមានតម្លាភាព ការ​ឆ្ពោះទៅអភិវឌ្ឍន៍​ប្រើប្រាស់បច្ចេកវិទ្យា​ អាចឈានទៅផលិតទំនិញ​មាន​គុណភាព​ខ្ពស់ ដើម្បី​ឆ្លើយតបតាមតម្រូវការទីផ្សារប្រកួតប្រជែង ​ជាពិសេសតាមរយៈនៃយុទ្ធសាស្រ្តនេះ ក៏ជាការបង្កើន​សេចក្តីទំនុកចិត្តដល់អ្នកវិនិយោគផងដែរ។

ដោយឡែក លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា​ GMAC បានថ្លែងនូវការគាំទ្រពេញទំហឹង ​ព្រោះយុទ្ធសាស្រ្តនេះ ​គឺមានសារៈសំខាន់ណាស់ និងចាត់ទុកជា​ផែនទី​ចង្អុលផ្លូវ សម្រាប់ការដើរឆ្ពោះទៅរកភាពរីកចម្រើនក្នុងវិស័យឧស្សាហកម្ម​ជាពិសេសការ​ជម្រុញ​ប្រកួតប្រជែង​របស់កម្ពុជា​ ជាពិសេស ​លោកចង់ឃើញ រាជរដ្ឋាភិបាលដាក់ចេញ​យុទ្ធសាស្រ្ត​នេះឆាប់ៗខាងមុខ។

សូមបញ្ជាក់ថា៖ នៅក្នុងឆ្នាំ ២០២១ ការនាំចេញផលិតផលកាត់ដេរ ​មានចំនួនជាង ​១១ ៣៨៩ លាន​ដុល្លារអាមេរិក កើនឡើងប្រមាណ ១ ៥០៥ លានដុល្លារអាមេរិក ស្មើនឹង ១៥.២%, បើ​ប្រៀបធៀប​ទៅឆ្នាំ ២០២០៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm