ជនជាតិប៉ាឡេស្ទីនជាង ៣៧០នាក់ ត្រូវបានសម្លាប់ តាំងពីមានកិច្ចព្រមព្រៀងឈប់បាញ់ខែតុលាជាមួយអ៊ីស្រាអែល

2025/12/09 09:47:06 pm        97

ក្រសួងសុខាភិបាលហ្កាហ្សាបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ Telegram របស់ខ្លួនកាលពីថ្ងៃចន្ទថា ជនជាតិប៉ាឡេស្ទីនរហូតដល់ ៣៧៦នាក់ ត្រូវបានសម្លាប់ និងជាង ៩៨០នាក់ រងរបួស នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី ១០ ខែតុលា នៅពេលដែលបទឈប់បាញ់ចូលជាធរមាននៅក្នុងទឹកដីនោះ។ 

ក្រសួងសុខាភិបាលហ្កាហ្សាបានបន្ថែមថា ចំនួនសរុបនៃជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សា ដែលជាលទ្ធផលនៃប្រតិបត្តិការយោធាអ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ លើសពី ៧០.៣៦៥ នាក់ ខណៈដែលមនុស្សជាង ១៧១.០០០ នាក់ បានរងរបួស និងបានស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្ត។

បណ្តាញសារព័ត៌មានទូរទស្សន៍អារ៉ាប៊ីសាអ៊ូឌីត Al Arabiya បានរាយការណ៍កាលពីសប្តាហ៍មុន នៅថ្ងៃទី ០៥ ខែធ្នូ ដោយដកស្រង់ប្រភពព័ត៌មានថា ភាគីជម្លោះហ្កាហ្សា និងអ្នកសម្របសម្រួល បានឈានដល់កិច្ចព្រមព្រៀងលើជំហានដំបូងឆ្ពោះទៅរកការដកហូតអាវុធពីក្រុមហាម៉ាស រួមទាំងការប្រគល់អាវុធធុនធ្ងន់របស់ក្រុមនេះ។ យោងតាមប្រភពព័ត៌មានរបស់ទូរទស្សន៍នេះ បានឲ្យដឹងថា ក្រុមហាម៉ាសក៏បានបញ្ជាក់ចំពោះសហរដ្ឋអាមេរិកថា ខ្លួនបានត្រៀមរួចជាស្រេច ដើម្បីប្រគល់ការគ្រប់គ្រងតំបន់នេះ ជាផ្នែកមួយនៃដំណើរការសន្តិភាព។

យោងតាមគេហទំព័រព័ត៌មាន Axios ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានគម្រោងប្រកាសពីការចាប់ផ្តើមនៃការអនុវត្តដំណាក់កាលទី២ នៃផែនការសន្តិភាពរបស់លោកសម្រាប់តំបន់ហ្កាហ្សា នៅមុនថ្ងៃទី ២៥ ខែធ្នូ។ ដំណាក់កាលទី២ គ្រោងនឹងដកកងទ័ពអ៊ីស្រាអែលចេញពីតំបន់នោះ និងការដាក់ពង្រាយ «កម្លាំងរក្សាស្ថិរភាពអន្តរជាតិ» ក៏ដូចជាការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធរដ្ឋបាលតំបន់នោះ រួមទាំងក្រុមប្រឹក្សាសន្តិភាពផងដែរ៕

អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        4
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm