រដ្ឋមន្ត្រីទេសចរណ៍៖ តារាហូលីវូត អេនជេលីណា មកទស្សនាកម្ពុជាបង្ហាញថា​ កម្ពុជាជា​គោលដៅ​មាន​សុវត្ថិភាព

2022/02/24 09:03:38 pm        1.1 K

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការអញ្ជើញមកទស្សនាតំបន់អង្គរនៅខេត្តសៀមរាប របស់លោកស្រី អេនជេលីនណា ជូលី តារាភាពយន្តសម្តែងហូលីវូតស្រី ដ៏ល្បីរបស់ពិភពលោក គឺជាទូតនាំសារថា ខេត្តសៀមរាបអង្គរ គឺជាគោលដៅទេសចរណ៍សុវត្ថិភាពទៅភ្ញៀវទេសចរលើពិភពលោក។

ក្នុងកិច្ចប្រជុំលើកទី២ ក្រុមការងារប្រតិបត្តិ ដើម្បីវាយតម្លៃ និងគ្រប់គ្រងតំបន់គោលដៅទេសចរណ៍​សុវត្ថិភាព​ខេត្តសៀមរាប ឯកឧត្តម ថោង ខុន ប្រសាសន៍ថា ​តារាភាពយន្តហូលីវូតដ៏ល្បី លោកស្រី អេជេលីនណាជូលី​ អញ្ជើញមកចូលទស្សនា នៅតំបន់អង្គរខេត្តសៀមរាប និងរាជធានីភ្នំពេញ និង​ការបន្តទៅទស្សនាខេត្តបាត់ដំបង​ជាទៀតជាដើមនោះ ​គឺបានបង្ហាញប្រទេសកម្ពុជាទាំងមូល គឺជា​គោលដៅ​ទេសចរណ៍ដែលសុវត្ថិភាព ​ពីការរាតត្បាតនៃមេរោគកូវីដ១៩។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បន្តថា សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលបានអញ្ជើញមកទស្សនា​កម្ពុជា ជាទូទៅត្រូវបាន​ប្រមុខរាជរដ្ឋាភិបាលបានប្រកាស​បើក​ទទួល​តែភ្ញៀវទេសចរ​វ៉ាក់សាំង​និងមិនមានការធ្វើចត្តាឡីស័ក ក្នុងករណីភ្ញៀវនោះ បានធ្វើតេស្តិ៍អវិជ្ជមានកូវីដ១៩ ប៉ុន្តែសម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធ្វើ​តេស្តវិជ្ជមានកូវីដ ​គឺយើងតម្រូវអោយគាត់ព្យាបាល​អោយ​ជាសះស្បើយ​មុននឹងចេញដើរកម្សាន្ត។

ទោះយ៉ាងណាក៏ដោយនៅក្នុងកិច្ចប្រជុំនោះ ​ឯកឧត្តម ថោង ខុន បានស្នើអោយអាជ្ញាធរមូលដ្ឋាន​រាជធានី​ខេត្ត​បង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍សុវត្ថិភាព​របស់ខ្លួន​ទៅកាន់មជ្ឈដ្ឋានជាតិ​អន្តរជាតិ និងរៀបចំផ្តល់​សេវា​ទេសចរណ៍​ប្រកប​ដោយគុណភាព​នៅតាមគោលដៅ​ទេសចរណ៍​នានា​នោះអោយបានល្អប្រសើរ ជាពិសេសបណ្តាគោលដៅទេសចរណ៍ដែល​មានសុវត្ថិនៅ​ខេត្ត​សៀមរាប ដោយ​ធ្វើយ៉ាងណាជម្រុញបង្កើនការផ្តល់សេចក្តីទំនុកចិត្ត​ជូនភ្ញៀវទេសចរក្នុងស្រុក​ដែលបានចេញដើរកម្សាន្តនៅរៀងរាល់ចុងសប្តាហ៍មាន​កំណើនឡើង​ជាបន្តបន្ទាប់ និង​ជូន​បណ្តាភ្ញៀវទេសចរណ៍អន្តរជាតិនានាទៀត។

សូមបញ្ជាក់ថា នៅក្នុងដំណើរមកទស្សនាកម្ពុជា ​របស់លោកស្រី Angelina Jolie ចាប់ពីថ្ងៃទី២០ រហូតថ្ងៃទី២៤ ខែកុម្ភៈ បានចូលរួមសហការអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរ​ជាតិ​អប្សរា បើកសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹម​ឃ្មុំ​សម្រាប់ស្ត្រី(Women for Bees) គោលបំណង​ជួយ​អភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ លើក​កម្ពស់​ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព ​និង​ពង្រឹង​សមត្ថភាពស្ត្រី​ក្នុងការរក​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ក្នុងគ្រួសារ ​និងសហគមន៍របស់ពួកគេ៕អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm