ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន» ផ្តោតលើអាទិភាពធំ៣

2025/12/09 03:22:54 pm        79

នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP)» ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម លោកស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ លោកស្រី Tania Meyer នាយិកាធនាគារពិភពលោកប្រចាំនៅកម្ពុជា តំណាងដៃគូអភិវឌ្ឍ តំណាងរដ្ឋបាលរាជធានី ខេត្ត នាយក នាយិកា និងលោកគ្រូ អ្នកគ្រូ។ 

គម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន(BEIP) គឺជាគម្រោងដ៏សំខាន់មួយ ក្នុងការលើកកម្ពស់មូលដ្ឋានគ្រឹះនៃការរៀនសូត្រសម្រាប់សិស្សនៅបឋមសិក្សា និងពង្រឹងប្រព័ន្ធអប់រំមួយដ៏រឹងមាំ ទំនើប និងប្រកបដោយសមធម៌ គុណភាព បរិយាបន្ន និងឱកាសសិក្សាពេញមួយជីវិតសម្រាប់កុមារកម្ពុជាគ្រប់រូប។ គម្រោង BEIP ផ្តោតលើអាទិភាពធំៗចំនួន ៣ រួមមាន៖ 

១). ភាពត្រៀមខ្លួនសម្រាប់ចូលរៀន៖ ការសាងសង់ទារកដ្ឋានចំនួន ៦០ និងសាលាមត្តេយ្យចំនួន ២០, ការបណ្តុះបណ្តាលគ្រូមត្តេយ្យលើវិធីសាស្រ្តរៀនតាមរយៈការលេង, ការជំរុញការចូលរួមរបស់មាតាបិតាគាំទ្រការរៀនសូត្ររបស់កុមារតូច

២). ការរៀនសូត្រប្រកបដោយប្រសិទ្ធភាពនៅកម្រិតបឋមសិក្សា៖ ការពង្រីកការអនុវត្តកញ្ចប់អំណាន និងគណិតវិទ្យាថ្នាក់ដំបូងទូទាំងប្រទេស ការបណ្តុះបណ្តាលគ្រូបង្រៀនការអនុវត្តការបង្រៀនសម្របតាមសមត្ថភាពសិស្សរៀនយឺតក្នុង ១.៤០០សាលាកម្រង, ការសាងសង់អគារសិក្សាបឋមសិក្សាចំនួន ៩១២ បន្ទប់ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ បំពាក់ដោយបរិក្ខារទឹកស្អាត និងអនាម័យពេញលេញ

៣) ការពង្រឹងស្ថាប័ន៖ ការធ្វើបរិវត្តកម្មឌីជីថលពេញលេញ លើប្រព័ន្ធគ្រប់គ្រងព័ត៌មានធនធានមនុស្ស(HRMIS), ការពង្រឹងគណនេយ្យភាព និងភាពជាអ្នកដឹកនាំនៅតាមសាលារៀន។

ក្នុងឱកាសនេះ លោកស្រី នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា គ្រោងសហប្រតិបត្តិការរបស់ធនាគារពិភពលោក សម្រាប់កម្ពុជា ឆ្នាំ២០២៥-២០២៩ ដែលបានរៀបចំឡើងតាមរយៈការពិភាក្សាទូលំទូលាយ ជាមួយដៃគូរាជរដ្ឋាភិបាល រួមទាំងក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាអ្នកដឹកនាំវិស័យឯកជន និងតំណាងសង្គមស៊ីវិល ដើម្បីគាំទ្រការអភិវឌ្ឍរបស់កម្ពុជា ដោយក្នុងនោះ ការពង្រឹងធនធាន មនុស្ស ជាពិសេសការអប់រំមូលដ្ឋាន គឺជាអាទិភាពកម្រិតខ្ពស់មួយក្នុងចំណោមបីគោលដៅទៀត ដែលនឹងត្រូវផ្ដោតអនុវត្ត។

នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ធនាគារពិភពលោក ដែលជាដៃគូយូរអង្វែង និងជាយុទ្ធសាស្ត្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាលើគ្រប់កម្រិត។ ការដាក់ដំណើរការជាផ្លូវការគម្រោង BEIP នាថ្ងៃនេះ បង្ហាញពីការបន្តគាំទ្រលើវិស័យអប់រំកម្ពុជា ជាពិសេសផ្តោតយកចិត្តទុកដាក់លើការពង្រឹងការអប់រំកម្រិតមូលដ្ឋាន ការជំរុញ និងពន្លឿនកំណែទម្រង់ការអប់រំ ការពង្រឹងស្ថាប័ន និងការលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្សនៅកម្ពុជា។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តកំណែទម្រង់វិស័យអប់រំឱ្យសម្រេចបានវឌ្ឍនភាពជាច្រើន ជាពិសេសការចូលគាំទ្រពីសំណាក់មាតាបិតា និងសហគមន៍ ដោយបញ្ជាក់ថាការប្រកាសដាក់ឱ្យដំណើរការគម្រោង BEIP នាថ្ងៃនេះ គឺជាសក្ខីភាពនៃការប្តេជ្ញារបស់កម្ពុជាចំពោះកុមារទូទាំងប្រទេស ដែលនឹងក្លាយជាកម្លាំងពលកម្មនាពេលអនាគត ហើយតាមរយៈគម្រោងនេះ កម្ពុជានឹងកសាងមូលដ្ឋានគ្រឹះសម្រាប់ការបង្កើនការចូលរៀននៅមធ្យមសិក្សា ការអនុវត្តគន្លងអប់រំថ្មីប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍមូលធនមនុស្សដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

អត្ថបទដែលទាក់ទង

ប្រជាពលរដ្ឋកំពុងភៀសសឹកជាង២ពាន់គ្រួសារនៅខេត្តព្រះវិហារទទួលបានអំណោយសង្រ្គោះបន្ទាន់ពីសម្តេចតេជោ និងសម្តេចធិបតី
2025/12/09 10:29:36 pm        1
កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិឆ្នាំ២០២៥ កាត់បន្ថយគម្លាតយេនឌ័រក្នុងវិស័យបច្ចេកវិទ្យា
2025/12/09 10:03:36 pm        1
ប្រធានសមាគមជាប់អាណត្តិថ្មី ប្តេជ្ញាចិត្តបន្តការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ដល់ការធ្វើធុរកិច្ច
2025/12/09 09:57:35 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រជាពលរដ្ឋកំពុងភៀសសឹកជាង២ពាន់គ្រួសារនៅខេត្តព្រះវិហារទទួលបានអំណោយសង្រ្គោះបន្ទាន់ពីសម្តេចតេជោ និងសម្តេចធិបតី

2025/12/09 10:29:36 pm
​កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិឆ្នាំ២០២៥ កាត់បន្ថយគម្លាតយេនឌ័រក្នុងវិស័យបច្ចេកវិទ្យា
2025/12/09 10:03:36 pm
​ប្រធានសមាគមជាប់អាណត្តិថ្មី ប្តេជ្ញាចិត្តបន្តការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ដល់ការធ្វើធុរកិច្ច
2025/12/09 09:57:35 pm
​រដ្ឋមន្រ្តីការបរទេសអង់គ្លេសទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិច បង្ហាញការព្រួយបារម្ភចំពោះការស្លាប់ជនស៊ីវិលកម្ពុជាក្រោយយោធាកម្ពុជា-ថៃប៉ះទង្គិចគ្នាឡើងវិញ
2025/12/09 09:51:57 pm
​ពលរដ្ឋអាហ្វហ្គានីស្ថានចូលសញ្ជាតិអាមេរិកច្រានចោលចំណាត់ការរបស់លោក Trump ដើម្បីបញ្ឈប់ការធ្វើអន្តោប្រវេសន៍
2025/12/09 08:57:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/09 09:35:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/03 03:30:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/09 07:10:26 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am