បុគ្គលិកសារមន្ទីរលូវ៉ា របស់បារាំង ប្រកាសធ្វើកូដកម្មនៅសប្ដាហ៍ក្រោយ បន្ទាប់ពីចោរកម្មដ៏កក្រើក

2025/12/09 10:31:17 pm        378

បុគ្គលិកដែលធ្វើការនៅសារមន្ទីរលូវ៉ា (Louvre) ដ៏ល្បីល្បាញរបស់បារាំង កាលពីថ្ងៃចន្ទ (៨ ធ្នូ) បានបោះឆ្នោតគាំទ្រឱ្យធ្វើកូដកម្ម ដើម្បីតវ៉ានឹងលក្ខខណ្ឌការងាររបស់ពួកគេ ការដំឡើងថ្លៃសំបុត្រសម្រាប់ភ្ញៀវដែលមិនមែនជាជនជាតិអឺរ៉ុប និងភាពទន់ខ្សោយផ្នែកសន្តិសុខ បន្ទាប់ពីចោរកម្មគ្រឿងអលង្ការដ៏កក្រើករបស់ប្រទេសបារាំង កាលពីខែតុលា។

ក្នុងលិខិតមួយច្បាប់ ដែលផ្ញើជូនរដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង បានបង្ហាញថា សកម្មភាពកូដកម្មនឹងចាប់ផ្តើមពីថ្ងៃចន្ទ ទី១៥ ខែធ្នូ សប្ដាហ៍ក្រោយនេះ ដោយសហជីព CGT សហជីព CFDT និង Sud បានអះអាងថា "ការទៅទស្សនាសារមន្ទីរលូវ៉ា បានក្លាយជាឧបសគ្គយ៉ាងពិតប្រាកដ" សម្រាប់មនុស្សរាប់លាននាក់ ដែលទៅទស្សនាបណ្ដុំសិល្បៈ និងវត្ថុបុរាណប្រវត្តិសាស្រ្តដ៏ធំនៅទីនោះ។

លិខិតជូនដំណឹងពីកូដកម្មនេះបាននិយាយថា សារមន្ទីរកំពុងស្ថិតក្នុង "វិបត្តិ" ជាមួយនឹងធនធានមិនគ្រប់គ្រាន់ និង "លក្ខខណ្ឌការងារកាន់តែយ៉ាប់យ៉ឺន"។ សហជីពទាំងនោះក៏ចោទប្រកាន់ថា "ចោរកម្មថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ បានបង្ហាញពីចំណុចខ្វះខាត នៅក្នុងអាទិភាព ដែលត្រូវរាយការណ៍ជាយូរមកហើយ"។

គួររម្លឹកថា កាលពីខែតុលា ចោរមួយក្រុម បានធ្វើសកម្មភាពប្លន់ទាំងកណ្ដាលថ្ងៃ ដោយចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ និងបានលួចគ្រឿងអលង្ការតម្លៃប្រមាណ ៨៨លានអឺរ៉ូ (ឬ ១០២ លានដុល្លារអាមេរិក)។ ក្រោយមក នាយកសារមន្ទីរបានទទួលស្គាល់ "ការបរាជ័យដ៏អាក្រក់" ផ្នែកសន្តិសុខ។ វត្ថុដែលត្រូវបានលួចនោះ មិនទាន់រកឃើញវិញនៅឡើយទេ ខណៈអ្នកជំនាញសម្ដែងក្ដីបារម្ភថា គ្រឿងអលង្ការទាំងនោះអាចនឹងបាត់ជារៀងរហូត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        186
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        226
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm