ប្រជាជន​ជម្លៀស​ចេញពី​តំបន់ Donetsk ខណៈ​មេដឹកនាំ​ឧទ្ទាម​ព្រមាន​ពី​ភាព​តានតឹង​

2022/02/24 09:25:06 pm        1.1 K

អ៊ុយក្រែន៖ ​ប្រជាជន​នៅ​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម Donetsk បាន​បន្ត​ចាកចេញ​ទៅកាន់​ប្រទេស​រុស្ស៊ី ខណៈមេដឹកនាំ​ផ្តាច់ខ្លួន​ក្នុង​តំបន់​បាន​ព្រមាន​ដាក់ពង្រាយ​កងកម្លាំង​រុស្ស៊ី​ដែល​អាចធ្វើ​ទៅបាន​។ ​ប្រមុខ​រដ្ឋាភិបាល​ក្រុម​ឧទ្ទាម​ទីក្រុង Donetsk លោក Denis Pushilin និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ក្នុងដំណាក់កាល​នេះកងកម្លាំង​រុស្ស៊ី​មិន​ស្ថិតនៅក្នុងតំបន់​នេះ​ទេ​។

ទោះជា​យ៉ាងណាលោក​និយាយ ថា វា​អាចទៅរួច​ដែល​ពួកគេ​នឹងត្រូវ​បានដាក់​ពង្រាយ​នៅពេល​អនាគត ព្រោះ​វា​នឹង​អាស្រ័យ​លើកា​រវិ​ឌ្ឍ​ន៍​នៃ​ស្ថានភាព​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​ភាព​តានតឹង​បាន​កើនឡើង​កាន់តែខ្លាំង​ឡើង​ បន្ទាប់ពី​សមាជិកសភា​រុស្ស៊ី​បានផ្តល់​សិទ្ធិអំណាច​ដល់ប្រធានាធិបតី​លោក Vladimir Putin ក្នុង​ការប្រើ​កម្លាំងយោធា​នៅក្រៅ​ប្រទេស​។ ពលរដ្ឋ​នៅ​ទីក្រុង Donestk បាន​បន្ត​ឡើង​ជិះ​រថយន្តក្រុង និង​ភៀសខ្លួន​ចេញពី​តំបន់ ដោយ​មិនដឹង​ច្បាស់​ថា ពួកគេកំពុងធ្វើដំណើរ​ទៅ​ទីណា​។ នាង Valentina ពលរដ្ឋ​ភៀសខ្លួននិយាយថា អាជ្ញាធរ​ប្រទេសរុស្ស៊ីនឹង​ជួយ​យើង នាង​រៀបចំឡើង​រថយន្តក្រុង​ដោយ​សង្ឃឹមថា​ ការចាកចេញ​ធ្វើ​ឲ្យ​កូន​របស់​នាង​នឹងមិន ភ័យខ្លាច​ដោយ​សំឡេង​កាំភ្លើង​ទៀត​នោះទេ​។ ពលរដ្ឋ​ចាកចេញ​ពី​ក្រុង Artur គ្រប់គ្រង​ដោយ​ក្រុមឧទ្ទាម​និយាយ​ថា លោក​ខ្លាច​ការប្រយុទ្ធ​គ្នា​កើនឡើង​ខ្លាំង​រវាង​កងកម្លាំង​ទ័ពអាកាស​រុស្ស៊ី និង​អ៊ុយក្រែ​ន​។

មន្ត្រី​នៅ​តំបន់​ផ្តាច់ខ្លួន​បាន​រាយការណ៍​ពី​ការបាញ់​ផ្លោងជាច្រើន​គ្រាប់ និង​ការស្លាប់ជន​ស៊ីវិល ៣នាក់​នៅ​ទីក្រុង​នេះ​។ ចាប់តាំងពី​ថ្ងៃ​សុ​ក្រ​ស​ប្តា​ហ៍មុន នៅពេលដែល​មេដឹកនាំ​ផ្តាច់ខ្លួននៅក្នុងតំបន់ Donetsk និង Luhansk បានប្រកាស​ពី​ការជម្លៀស​ប្រជាជន​ដ៏​ច្រើន​ចូលទៅក្នុង​ប្រទេស​រុស្ស៊ី ជាង ៩៦,០០០​នាក់​ក្នុង​តំបន់​ផ្តាច់ខ្លួន​បាន​ឆ្លងកាត់​ព្រំដែន​។ ទោះជា​យ៉ាងណា មន្ត្រី​ប្រទេសលោកខាងលិច​ធ្លាប់បាននិយាយ​ថា ការជម្លៀស​នេះគឺ​ស្របតាម​អ្វីដែល​ពួកគេ​និយាយថា​ ជាការព្យាយាម​របស់​រុស្ស៊ីដើម្បី​បង្ហាញ​ជា​លេស​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​។​ ​រថយន្តយោធា​ត្រូវបាន​គេ​ឃើញ​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង Donetsk ដែល​គ្រប់គ្រងដោយ​ក្រុម​ឧទ្ទាម ខណៈ​ការប្រឈមមុខ​ដាក់គ្នារ​វាង​រុស្ស៊ី និង​ប្រទេស​លោកខាងលិចលើ​អ៊ុយ​ក្រែ​ន​នៅតែ​បន្ត​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        239
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        281
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        260

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm