ឧត្តមសេនីយជាន់ខ្ពស់រុស្ស៊ី៖ កងកម្លាំងក្រុងមូស្គូកំពុងរុលចូលអ៊ុយក្រែន និងមានគោលដៅដណ្តើមទីក្រុង Myrnohrad

2025/12/09 11:12:13 pm        70

ឧត្តមសេនីយជាន់ខ្ពស់មួយរូបរបស់រុស្ស៊ីលោក Valery Gerasimov និយាយនៅថ្ងៃអង្គារនេះថា កងកម្លាំងទីក្រុងមូស្គូ កំពុងរុលចូលនៅតាមតំបន់ជួរមុខទាំងមូលរបស់អ៊ុយក្រែន ហើយនិងមានគោលដៅឡោមព័ទ្ធទាហានអ៊ុយក្រែននៅទីក្រុង Myrnohrad ។

នៅក្នុងជំនួបប៉ុស្តិ៍បញ្ជាការជាមួយក្រុមមន្រ្តីយោធាដែលកំពុងប្រយុទ្ធនៅតំបន់ Dnipropetrovsk របស់អ៊ុយក្រែន លោក Gerasimov និយាយថា លោកប្រធានាធិបតី Vladimir Putin បានបញ្ជាឲ្យយកឈ្នះកងកម្លាំងអ៊ុយក្រែននៅទីក្រុង Myrnohrad គឺជាទីក្រុងមួយដែលមានពលរដ្ឋមុនសង្រ្គាមចំនួន ៤៦.០០០នាក់ ស្ថិតនៅភាគខាងកើតទីក្រុង Pokrovsk នៃតំបន់ Donetsk របស់អ៊ុយក្រែន ។

លោក Gerasimov និយាយថា កងកម្លាំងរុស្ស៊ី ដណ្តើមបានការគ្រប់គ្រអគារនៅក្នុងទីក្រុង Myrnohrad ប្រហែល ៣០ភាគរយ ។

រុស្ស៊ីដែលប្រើឈ្មោះក្នុងយុគសម័យសូវៀត Krasnoarmeysk ដោយសំដៅលើទីក្រុងជិតខាង Pokrovskនោះ និយាយថា ពួកគេដណ្តើមបានការគ្រប់គ្រងទាំងស្រុងរួចទៅហើយទីក្រុងមួយនេះ ហើយពួកគេអះអាងថា ពួកគេកំពុងឡោមព័ទ្ធកងកម្លាំងអ៊ុយក្រែននៅទីក្រុង Myrnohrad ដែលរុស្ស៊ីហៅឈ្មោះថា Dimitrov ។

អ៊ុយក្រែន បានច្រានចោលម្តងហើយម្តងទៀតចំពោះអំណះអំណាងរបស់រុស្ស៊ីថា ទីក្រុង Pokrovsk បានធ្លាក់ក្នុងកណ្តាប់ដៃរបស់ទីក្រុងមូស្គូ ហើយពួកគេនិយាយថា កម្លាំងរបស់ខ្លួន នៅតែគ្រប់គ្រងផ្នែកខ្លះនៅក្នុងទីក្រុងមួយនេះ ហើយនិងកំពុងប្រយុទ្ធតបតនៅទីក្រុង Myrnohrad ។

គួររំឭកថា លោក Putinនិយាយកាលពីសប្តាហ៍មុនថា រុស្ស៊ី នឹងដណ្តើមគ្រប់គ្រងទាំងស្រុងតំបន់ Donbas របស់អ៊ុយក្រែន ដោយប្រើប្រាស់កងកម្លាំង លុះត្រាតែទាហានអ៊ុយក្រែនដកទ័ពចេញ គឺជាអ្វីមួយដែលទីក្រុងគីវ ធ្វើការច្រានចោលទាំងស្រុង ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        36
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        106
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm