សិស្សនីហ្សេរីយ៉ា១០០នាក់ត្រូវបានជួយសង្គ្រោះ ខណៈច្រើននាក់ទៀតនៅតែស្ថិតក្នុងដៃក្រុមចាប់ជំរិត

2025/12/09 11:14:47 pm        59

សិស្សសាលា១០០នាក់ត្រូវបានដោះលែងកាលពីថ្ងៃចន្ទនៅក្នុងរដ្ឋនីហ្ស៊េ ប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីពួកគេត្រូវបានចាប់ពង្រត់កាលពីខែមុនពីសាលារៀនកាតូលិកមួយកន្លែង។ វាគឺជាការចាប់ពង្រត់ទ្រង់ទ្រាយ ធំបំផុតមួយរបស់ប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ កុមារដែលត្រូវបានដោះលែងបានទៅដល់វិមានរដ្ឋាភិបាលក្នុងរដ្ឋធានី Minna រដ្ឋនីហ្ស៊េ ហើយត្រូវបានប្រគល់ឲ្យអភិបាលរដ្ឋ។

កុមារម្នាក់ បាននិយាយថា កុមារទាំងអស់បានដេកនៅក្នុងព្រៃ។ «ពួកគេបានឱ្យក្រណាត់តង់មកយើង យើងបានក្រាលវាដើម្បីអាចដេកបាន ប៉ុន្តែយើងមិនអាចធ្វើឲ្យមានសំឡេងរំខានដល់ពួកគេឡើយ»។ សមាគមគ្រិស្តសាសនាប្រទេសនីហ្សេរីយ៉ា បាននិយាយថា ខ្មាន់កាំភ្លើងបានចាប់សិស្សជាង ៣០០នាក់ និងបុគ្គលិក១២នាក់ មកពីសាលារៀនកាតូលិកនៅក្នុងភូមិ Papiri កាលពីថ្ងៃទី២១ ខែវិច្ឆិកា។

កុមារចំនួន៥០នាក់បានរត់គេចខ្លួន។ លោក Mohammed Umar-Bago អភិបាលរដ្ឋនីហ្ស៊េ បានិយាយថា «ខ្ញុំធានាដល់ឪពុកម្តាយ និងអាណាព្យាបាលរបស់កុមារទាំងនេះថា កុមារទាំងអស់នឹងត្រូវបានបញ្ជូនទៅឲ្យពួកគេវិញដោយសុវត្ថិភាពក្នុងពេលឆាប់ៗនេះ។ យើងបានអំពាវនាវដល់បុគ្គលិកសុខាភិបាលឱ្យមកពិនិត្យពួកគេ ពួកគេនឹងត្រូវបានពិនិត្យត្រឹមត្រូវមុនពេលនាំត្រឡប់ទៅឲ្យឪពុកម្តាយវិញ»។

ការចាប់ពង្រត់នេះបានបង្កឱ្យមានកំហឹងចំពោះភាពអសន្តិសុខកាន់តែអាក្រក់នៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ជាកន្លែងដែលក្រុមជនអន្ធពាលប្រដាប់អាវុធតែងតែកំណត់គោលដៅនៅសាលារៀនដើម្បីទាមទារប្រាក់លោះ។ ការចាប់ពង្រត់នៅសាលារៀននេះ បានកើនឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធ Boko Haram បានចាប់ពង្រត់ក្មេងស្រីចំនួន២៧៦នាក់ពីតំបន់ Chibok កាលពីឆ្នាំ២០១៤។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        100
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        90
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm