ចិន​ព្រមាន​លោក​ខាង​លិច​ថា កោះ​តៃវ៉ាន់​មិនមែន​អ៊ុយ​ក្រែ​ន​ទេ ខណៈ​កោះ​នេះ​បង្កើន​កម្រិត​ប្រកាស​អាសន្ន

2022/02/24 02:51:03 pm        978

​ចិន៖ ក្រសួងការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា កោះ​តៃវ៉ាន់​មិន​មែន​ជា​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ ហើយក៏​តែងតែ​មិន​អាច​កាត់​ផ្ដាច់​ចេញពី​ផ្នែក​មួយ​របស់​ចិន​បាន​ឡើយ ខណៈ​មេដឹកនាំ​កោះ​នេះគឺ​លោកស្រី Tsai Ing-wen បាន​អំពាវនាវ​ឲ្យ​កោះ​នេះ​បង្កើន​ការប្រុងប្រយ័ត្ន​លើ​សកម្មភាព​យោធា ឆ្លើយតប​ទៅ​នឹង​វិបត្តិ​នេះ​។

​ការ​អត្ថាធិប្បាយ​នេះ​មាន​ឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​អង់គ្លេស Boris Johnson បាន​លើក​ឡើង​ពី​ហានិភ័យ​សម្រាប់​កោះ​តៃវ៉ាន់ ក្នុង​ការ​ព្រមាន​មួយ​កាលពី​សប្ដាហ៍​មុន​អំពី​ការខូចខាត​ធ្ងន់ធ្ងរ​ទូទាំង​ពិភពលោក ប្រសិនបើ​ប្រទេស​លោក​ខាង​លិច​បរាជ័យ​ក្នុង​ការ​បំពេញ​តាម​ការសន្យា​របស់​ពួកគេ ​គាំទ្រ​ឯករាជ្យ​ភាព​របស់​អ៊ុយ​ក្រែ​ន​។​ ប្រទេស​ចិន​ដែល​អះអាង​កោះ​តៃវ៉ាន់​ជា​ដែនដី​របស់​ខ្លួន បាន​បង្កើន​សកម្មភាព​យោធា​ជិត​កោះ​ស្វ័យ​គ្រប់គ្រង​ជាង​ ២​ឆ្នាំ​កន្លង​មក​នេះ ទោះបីជា​កោះ​តៃវ៉ាន់​ពុំបាន​រាយការណ៍​ពី​សកម្មភាព​ថ្មីៗ​ខុស​ប្រក្រតី បង្កឡើង​ដោយ​កងកម្លាំង​របស់​ប្រទេស​ចិន ខណៈ​ភាព​តាន​តឹង​ជុំវិញ​វិបត្តិ​អ៊ុយ​ក្រែ​ន​ឡើង​កម្ដៅ​ខ្លាំង​ក៏ដោយ​។​ ​ថ្លែង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី​ Hua Chunying បាន​ច្រាន​ចោល​ការ​ជាប់​ទាក់ទង​ទាំងឡាយ​រវាង​ប្រទេស​អ៊ុយ​ក្រែ​ន និង​កោះ​តៃវ៉ាន់​។ លោកស្រី​ថា កោះ​តៃវ៉ាន់មិន​មែន​ជា​ប្រទេស​អ៊ុយ​ក្រែ​ន​ឡើយ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        182
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        222
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm