នាយករដ្ឋមន្ត្រីបារាំងប្រឈមនឹងហានិភ័យ ដោយសារការបោះឆ្នោតសន្តិសុខសង្គម

2025/12/10 12:51:25 am        62

ថវិកាសន្តិសុខសង្គមរបស់ប្រទេសបារាំង បានប្រឈមជាមួយនឹងការបោះឆ្នោតដ៏សំខាន់ នៅថ្ងៃអង្គារ (ទី២ ដែលអាចបង្កឲ្យមានវិបត្តិនយោបាយថ្មី និងធ្វើឲ្យមានគម្លាតយ៉ាងធំដល់ទំហំទឹកប្រាក់ចំនួន ៣០ពាន់លានអឺរ៉ូ (៣៥ពាន់លានដុល្លារ) ក្នុងការផ្តល់មូលនិធិដល់កម្មវិធីថែទាំសុខភាព ប្រាក់សោធននិវត្តន៍ និងសុខុមាលភាព។

នាយករដ្ឋមន្ត្រី លោក Sebastien Lecornu មិនមានសំឡេងភាគច្រើននៅក្នុងសភានោះទេ ហើយកិច្ចប្រឹងប្រែងដ៏ប្រថុយប្រថានរបស់លោក ដើម្បីទទួលបានការគាំទ្រពីក្រុមសង្គមនិយម ក្នុងនោះរួមទាំងការផ្អាកកំណែទម្រង់ប្រាក់សោធននិវត្តន៍របស់លោកប្រធានាធិបតី Emmanuel Macron ផងដែរ បានឃ្លាតកាន់តែឆ្ងាយពីសម្ព័ន្ធមិត្តកណ្តាលនិយម និងអភិរក្សនិយម ដោយធ្វើឲ្យជោគវាសនារបស់សេចក្ដីស្នើច្បាប់នេះស្ថិតក្នុងភាពមិនច្បាស់លាស់។

សមាជិកសភា ក្នុងសភាជាន់ទាប ចាប់ផ្តើមពិនិត្យសេចក្តីព្រាងច្បាប់នេះក្រោយម៉ោង ៤រសៀល ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១៥ ម៉ោងសកល) នាថ្ងៃអង្គារនេះ ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីទទួលបានការអនុម័តផ្នែកខាងពន្ធជាមួយនឹងសំឡេងស្ដួចស្ដើង។ នៅពេលត្រូវបានសួរថា តើលោកស្រីគិតថា រដ្ឋាភិបាលនឹងទទួលបានការបោះឆ្នោតគាំទ្រដែរ ឬទេ រដ្ឋមន្ត្រីក្រសួងថវិកាបារាំង លោកស្រី Amelie de Montchalin បានប្រាប់ទូរទស្សន៍ BFM TV នៅថ្ងៃអង្គារថា «ខ្ញុំមិនអាចនិយាយបានឡើយ»។ លោកស្រី Montchalin បានបន្ថែមថា រដ្ឋាភិបាលអាចសន្យាផ្តល់ប្រាក់បន្ថែមទៀត ដើម្បីផ្តល់មូលនិធិដល់មន្ទីរពេទ្យរបស់ប្រទេស ដើម្បីទទួលបានការគាំទ្រពីគណបក្សនយោបាយដែលកំពុងរារែក ដូចជាប្លុកគណបក្ស Green ជាដើម។

មេដឹកនាំខាងក្រុមសង្គមនិយម លោក Olivier Faure បាននិយាយកាលពីថ្ងៃចន្ទថា គណបក្សរបស់លោកអាចគាំទ្រសេចក្ដីស្នើច្បាប់នេះ បន្ទាប់ពីមានការធ្វើសម្បទាន ក្នុងនោះរួមទាំងការផ្អាកកំណែទម្រង់ប្រាក់សោធននិវត្តន៍ឆ្នាំ២០២៣ របស់លោក Macron រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៧។ ប៉ុន្តែខាងក្រុមស្តាំនិយមជ្រុល និងឆ្វេងនិយមជ្រុលត្រូវបានគេរំពឹងថា នឹងបោះឆ្នោតប្រឆាំង ខណៈដែលសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាល ដូចជាក្រុមកណ្តាលកណ្ដាលនិយម គឺគណបក្ស Horizon និងគណបក្សសាធារណរដ្ឋអភិរក្សនិយម អាចផ្ដល់សំឡេងអនុបវាទ ឬបោះឆ្នោត «ទេ»៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        39
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm