ICC កាត់ទោសអតីតមេដឹកនាំកងជីវពលស៊ូដង់ លោក Ali Kushayb ឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ

2025/12/10 03:02:18 am        87

តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅថ្ងៃអង្គារ (ទី៩ ខែធ្នូ) នេះ បានកាត់ទោសអតីតមេដឹកនាំកងជីវពលស៊ូដង់ លោក Ali Muhammad Ali Abd al-Rahman ដែលគេត្រឹមឈ្មោះថា Ali Kushayb ជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ដែលបានប្រព្រឹត្តនៅតំបន់ Darfur ក្នុងឆ្នាំ ២០០៣-២០០៤។

តុលាការ ICC បានប្រកាសជាឯកច្ឆន្ទដាក់ពន្ធនាគាររួម ២០ឆ្នាំ ចំពោះលោក Abd al-Rahman បន្ទាប់ពីរូបលោកត្រូវបានរកឃើញថា មានទោសកាលពីថ្ងៃទី៦ ខែតុលា ក្នុងចំណោមបទចោទ ២៧ករណី ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាមដែលបានប្រព្រឹត្តនៅតំបន់ Darfur ប្រទេសស៊ូដង់ ចន្លោះខែសីហា ឆ្នាំ២០០៣ និងខែមេសា ឆ្នាំ២០០៤។

តុលាការបានកត់សម្គាល់ថា អង្គជំនុំជម្រះនឹងផ្ដល់រយៈពេលជាប់ទោសយូរជាងនេះ ប្រសិនបើវាមិនមានកត្តាឲ្យកាត់បន្ថយទោស ដូចជាអាយុរបស់អ្នកទោស ការប្រព្រឹត្តល្អ ពេលជាប់ឃុំខ្លួន និងអំឡុងពេលសវនាការ និងការព្រមប្រគល់ខ្លួនដល់តុលាការដោយស្ម័គ្រចិត្តរបស់លោក ខណៈដែលសង្កត់ធ្ងន់ថា តុលាការផ្តល់កត្តាទាំងនេះ «មានឥទ្ធិពលតិចតួចប៉ុណ្ណើ» ក្នុងការកំណត់ការកាត់ទោសសមស្រប។

តុលាការ បានកត់សម្គាល់បន្ថែមទៀតថា ពេលវេលាដែលលោក Abd al-Rahman បានចំណាយនៅក្នុងការជាប់ឃុំឃាំង ចាប់ពីថ្ងៃព្រមប្រគល់ខ្លួននៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃចេញសាលក្រមនេះ នឹងត្រូវដកចេញពីការកាត់ទោសរបស់លោក។ នៅខែតុលា ឆ្នាំ២០២៥ ICC បានរកឃើញថា រូបលោកមានទោស ២៧ករណី ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម ដែលបានប្រព្រឹត្តនៅតំបន់ Darfur ក្នុងឆ្នាំ ២០០៣-២០០៤៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        9
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        10
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm