សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើពលរដ្ឋកូឡុំប៊ីជុំវិញការជ្រើសរើសអ្នកប្រយុទ្ធសម្រាប់សង្គ្រាមស៊ូដង់

2025/12/10 06:45:54 pm        149

រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចេញការដាក់ទណ្ឌកម្មទៅលើពលរដ្ឋកូឡុំប៊ី៤រូប និងអាជីវកម្មចំនួនបួន ដោយចោទប្រកាន់ពួកគេថាបានបង្កើត «បណ្តាញឆ្លងដែន» ដើម្បីរកប្រាក់ចំណេញពីសង្គ្រាមស៊ីវិលនៅប្រទេសស៊ូដង់។

កាលពីថ្ងៃអង្គារ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយដែលកំណត់អត្តសញ្ញាណមនុស្ស៤រូប ជាអ្នកចូលរួមក្នុងផែនការជ្រើសរើសអតីតសមាជិកយោធាកូឡុំប៊ី ឱ្យទៅប្រយុទ្ធនៅប្រទេសស៊ូដង់។

ខណៈនៅក្នុងប្រទេសអាហ្វ្រិកខាងកើត អតីតទាហានទាំងនោះតាមការចោទប្រកាន់ ថា ត្រូវបានគេប្រើដើម្បីជួយបណ្តុះបណ្តាលកងកម្លាំងគាំទ្ររហ័ស(RSF)ជាក្រុមយោធាប៉ារ៉ា ដែលជាប់ក្នុងការតតាំងដើម្បីអំណាចប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលស៊ូដង់។

មន្ត្រីក្រសួងរតនាគារ លោក John K Hurley បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «កងកម្លាំងគាំរហ័ស(RSF) បានបង្ហាញម្តងហើយម្តងទៀតថា ខ្លួនមានឆន្ទៈក្នុងការកំណត់គោលដៅលើជនស៊ីវិល រួមទាំងទារក និងកុមារតូចៗ។ ភាពឃោរឃៅរបស់ខ្លួន បានធ្វើឱ្យជម្លោះកាន់តែជ្រៅ និងធ្វើឱ្យតំបន់មានអស្ថិរភាព ដែលបង្កើតលក្ខខណ្ឌនានាសម្រាប់ក្រុមភេរវករឱ្យរុលទៅមុខ»។

ក្រសួងរតនាគារបាននិយាយបន្ថែមថា ជម្លោះនេះ «បានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក»។ ការប្រយុទ្ធគ្នា បានរាលដាលនៅក្នុងប្រទេសស៊ូដង់ចាប់តាំងពីការផ្ទុះឡើងសង្គ្រាមកាលពីក្នុងខែមេសា ឆ្នាំ២០២៣ ហើយមនុស្សជាង១២,៤ លាននាក់ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ខ្លួន ដែលរួមចំណែកដល់ការភៀសខ្លួនទាំងនៅក្នុងព្រំដែនប្រទេសនិងនៅតំបន់ជុំវិញនោះ។ មនុស្សជាង ៣,៣ លាននាក់បានភៀសខ្លួនចេញពីប្រទេសស៊ូដង់ជាជនភៀសខ្លួន។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        24
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm