អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថាមកដល់ម៉ោងជិត ១២ ថ្ងៃត្រង់ ថ្ងៃទី១០ ខែធ្នូនេះ យោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ស្រុកភ្នំព្រឹក ស្រុកសំពៅលូន ខេត្តបាត់ដំបង៖
- ម៉ោង ១១:១៥នាទី យោធាថៃបានធ្វើសកម្មភាពបាញ់ផ្លោងចំនួន ២គ្រាប់ ចូលក្នុងភូមិសាស្រ្តឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
- ម៉ោង ១១:៣០នាទី យោធាថៃបានបង្កើនកម្លាំងថ្មើរជើង និងចល័តរថក្រោះ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
អ្នកនាំពាក្យបញ្ជាក់ថា កងកម្លាំងកម្ពុជាបាននឹងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លាពាន និងឈរជើងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕
