ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងបន្ថែមថា មកដល់ម៉ោងជិត១២ ថ្ងៃត្រង់នេះ យោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង៖
- ចាប់ពីម៉ោង ១១:១៥នាទី ដល់ម៉ោង១១:៥៦នាទី យោធាថៃបានធ្វើសកម្មភាពបាញ់ផ្លោងចំនួន ៥គ្រាប់ ដោយប្រើប្រាស់កាំភ្លើងត្បាល់ ១០០ម.ម និង ១០៥ម.ម ចូលក្នុងភូមិសាស្រ្តឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា កងកម្លាំងកម្ពុជាបាននឹងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លាពាន និងឈរជើងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។
