កម្ពុជា​ស្ថិត​ក្នុង​ពូ​ល D ជាមួយ​ឥណ្ឌា ហុងកុង និង​អា​ហ្វ​ហ្គា​នី​ស្ថាន​នៃ​វគ្គ​ជម្រុះ​ជើងឯក​អាស៊ី​ជុំ​ទី​៣

2022/02/25 04:58:06 pm        184

​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជាស្ថិតក្នុង​ពូ​ល D ជាមួយ​ឥ​ណ្ឌា ហុងកុង និង​អា​ហ្វ​ហ្គា​នី​ស្ថានក្នុងការ​ប្រកួត​ជម្រុះ​ជុំ​ទី​៣ នៃ​ពានរង្វាន់​បាល់ទាត់​ជើងឯក​ទ្វីបអាស៊ី AFC Asian Cup China 2023 Qualifiers (Final Round)។ នេះ​បើ​យោងតាម​លទ្ធផល​ចាប់ឆ្នោត​នៅ​ទីស្នាក់ការ​កណ្ដាល​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីកាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ​ម្សិលមិញ។​

​ការចាប់​ឆ្នោត​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣ នេះមាន​បេក្ខភាព ២៤​ក្រុម​ចូលរួម និង​ចែកចេញជា ៦​ពូ​លក្នុង​មួយ​ពូ​ល​មាន ៤​ក្រុម ក្នុងនោះ​កម្ពុជាស្ថិតក្នុង​ពូ​ល​ជាមួយ​សុទ្ធតែ​ក្រុម​ធ្លាប់​ជួបគ្នាក្នុង​រយៈពេល​ប្រមាណ ៥​ឆ្នាំ​ចុង​ក្រោយនេះ ជាក់ស្ដែង​ហុងកុងដែល​ធ្លាប់​ជួប​កម្ពុជាក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២ ម្ដង​រួចមកហើយកាលពី​ឆ្នាំ​២០១៩ ដោយ​ជើង​ទី​១ ប្រកួត​ស្មើគ្នា ១-១ នៅ​ភ្នំពេញ មុន​កម្ពុជាចាញ់​ម្ចាស់ផ្ទះ​ហុងកុង ២-០ នៅ​ជើង​ទី​២។​ ​សម្រាប់​ពូ​ល D នេះនឹង​ប្រកួត​នៅ​ទឹកដី​កណ្ដាលនា​ប្រទេស​ឥណ្ឌា ដែលជា​ម្ចាស់ផ្ទះដោយ​ការប្រកួត​គ្រប់​ពូ​លនឹង​ចាប់ផ្ដើម​ដំណាលគ្នា ចន្លោះ​ពីថ្ងៃ​ទី​០៨ ដល់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង ១១​ក្រុម​ឡើងទៅ​បង្គ្រប់​ជុំ​ផ្ដាច់ព្រ័ត្រនា​ឆ្នាំ​២០២៣ នៅ​ប្រទេស​ចិន ពោលគឺ​ឈរ​លេខ​១ នៃ​ពូ​ល​ទាំង ៦ រួមជាមួយ​ក្រុម​លេខ​២ ល្អ​ជាងគេ ៥​ក្រុមនឹង​ទទួលបាន​កៅអី​ជុំ​ផ្ដាច់ព្រ័ត្រ ឬ​វគ្គ ២៤​ក្រុម​ចុង​ក្រោយនេះ។​ ​សូម​រំ​លឹកថា ក្រុម​គោព្រៃ​កម្ពុជាបាន​ឡើងដល់​វគ្គ​ជម្រុះ​ជុំ​ចុង​ក្រោយនេះ បន្ទាប់ពី​បាន​ទម្លាក់​ក្រុម​កោះ​ហ្គាំ​របស់​សហរដ្ឋ​អាមេរិកដោយ​លទ្ធផល ៣-១ ក្នុងជំនួប ២​ជើងនៅ​ប្រទេស​បា​រ៉ែ​នកាលពី​ខែតុលា ឆ្នាំ​២០២១ កន្លងទៅ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm