មកដល់ថ្ងៃនេះ ជនភៀសសឹកកម្ពុជាកើនដល់ជាង ១២ម៉ឺននាក់ ដោយសារ​ការ​ឈ្លាន​ពាន​របស់​ថៃ

2025/12/10 02:51:56 pm        492

មកដល់រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ កម្ពុជាមានជនស៊ីវិលបានស្លាប់បាត់បង់ជីវិតចំនួន ៧​នាក់​ រងរបួស ២០នាក់ និងមានជនភៀសសឹកបានកើនឡើងដល់ជាង ៣ម៉ឺន៧ពាន់គ្រួសារ សរុប​ប្រជាពលរដ្ឋ មានជាង១២ម៉ឺននាក់ ដោយសារ​ការ​ឈ្លាន​ពាន​របស់​យោធា​ថៃ​មក​លើ​ដែន​អធិប​តេយ្យភា​ព​របស់កម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​នារសៀល​នេះ។

អំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជាដែល​ផ្តើមឡើងជាថ្មីទៀតចាប់ពីថ្ងៃទី៧ ខែ​ធ្នូ​មក​ដល់​ថ្ងៃទី១០ខែធ្នូនេះ បានបណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ស៊ីវិលជាច្រើនកន្លែង​ប្រជា​ពលរដ្ឋខ្មែរស្លាប់ របួស បង្ខំចិត្តជម្លៀស បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម សម្បត្តិ​វប្បធម៌​ បេតិកភណ្ឌមនុស្សជាតិ និងបង្អាក់សេវាសាធារណៈជាមូលដ្ឋាននានា។

ក្នុងនោះ​មាន​ប្រជាពលរដ្ឋស្លាប់ចំនួន៧នាក់ ក្នុងនោះ១នាក់នៅខេត្តព្រះវិហារ ៣នាក់នៅខេត្ត​ឧត្តរ​មាន​ជ័យ​ និង៣នាក់ទៀតនៅខេត្តបន្ទាយមានជ័យ។ ចំណែកពលរដ្ឋរងរបួសធ្ងន់ និងស្រាល​សរុប​គិត​មក​ដល់​ពេល​នេះ​មាន​ប្រមាណ​២០​នាក់​ដែល​ភាគ​ច្រើន​កំពុ​ង​សង្គ្រោះ​បន្ទាន់​ដោយ​ក្រុម​គ្រូ​ពេទ្យ​ខេត្ត ​និងបញ្ជូនមកសង្គ្រោះបន្តនៅរាជធានីភ្នំពេញ។

របាយការណ៍បានបញ្ជាក់ថា នៅខេត្តព្រះវិហារមានប្រជាពលរដ្ឋភៀសសឹកចេញពីឃុំចំនួន សរុប ៦១៣៣ គ្រួសារ ស្មើនឹងមនុស្ស ២១៦៣៩ នាក់, ខេត្តឧត្តរមានជ័យមានប្រជាពលរដ្ឋ ៩៧៦៨ គ្រួសារ ស្មើនឹងមនុស្ស ៣៣៧៨៧ នាក់, ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋចំនួន ១០ ២៥៥ គ្រួសារ ស្នើនឹងមនុស្ស ៣៦២៤៤នាក់។ ខេត្តពោធិ៍សាត់ មានចំនួន ៩០០ គ្រួសារ ស្នើនឹង ៣២២១ នាក់ និងខេត្តសៀមរាបចំនួន៩៩៥៨ គ្រួសារ ស្នើនឹង ៣១ ៨៣៧ នាក់។

សូមបញ្ជាក់ថា ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្អាក់​សេវា​សាធារណៈ​ជា​មូល​ដ្ឋាន​៖ ប្រតិបត្តិការយោធាគ្រប់ទម្រង់របស់ថៃ បានធ្វើឱ្យផ្ទះសំបែងពលរដ្ឋខ្មែរ អគារ​ក្រុម​ហ៊ុន​ឯកជន ​សាលារៀន និងផ្លូវ សាធារណៈត្រូវបំផ្លាញជាច្រើនកន្លែង ដោយសារគ្រាប់ផ្លោង និង​គ្រាប់​ទម្លាក់​ពី​យន្ត​ហោះចម្បាំងF16 ក្នុងនោះមានសាលារៀនដល់ទៅ២៣៨ លើ ២៦០ទីតាំង ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យបា​នបិទ និងផ្អាកការសិក្សាទាំងស្រុង ខណៈសាលារៀននៅក្នុងក្រុង និងស្រុកជាប់​ព្រំដែន​ក្នុង​ខេត្តព្រះវិហារ បន្ទាយមានជ័យ រួមនឹងខេត្តបាត់ដំបង ស្ទើរទាំងស្រុងក៏បានបិទ និង​ផ្អាក​ជា​បណ្តោះអាសន្នដែរបន្ទាប់ពីកុមារតូចៗរាប់ពាន់នាក់បានជម្លៀសទៅកាន់ទីតាំង សុវត្ថិភាព​ជា​មួយ​ក្រុម​គ្រួសារ​៕

អត្ថបទដែលទាក់ទង

អនុប្រធានទី១ នៃរដ្ឋសភាបង្ហាញពីភាពជោគជ័យនៃនយោបាយសន្តិវិធី និងការការពារបូរណភាពទឹកដីជូនប្រជាពលរដ្ឋ
2026/04/04 04:11:38 pm        1
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញចុះសួរសុខទុក្ខដល់យោធិនដែលកំពុងបំពេញបេសកកម្ម និងកំពុងសម្រាកព្យាបាលជំងឺ នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
2026/04/04 03:17:57 pm        1
អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានអញ្ជេីញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការចំនួន១៤៨ រូប នៃរដ្ឋបាលស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល
2026/04/04 02:28:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា ការបាញ់ទម្លាក់យន្តហោះអាមេរិក នឹងមិនប៉ះពាល់ដល់កិច្ចចរចាជាមួយអ៊ីរ៉ង់ទេ

2026/04/04 05:02:47 pm
​ក្រុមហាម៉ាស អំពាវនាវឱ្យគណៈកម្មាធិការរដ្ឋបាលអន្តរកាល ចាប់ផ្ដើមកិច្ចការគ្រប់គ្រងតំបន់ហ្កាហ្សា
2026/04/04 04:59:59 pm
​ស្រីលង្កា កំពុងលំបាកក្នុងការបញ្ចៀសការដួលរលំសេដ្ឋកិច្ចដោយសារសង្គ្រាមមជ្ឈិមបូព៌ា
2026/04/04 04:56:54 pm
​សេណេហ្គាល់ ហាមមន្ត្រីរាជការមិនឱ្យធ្វើដំណើរក្រៅប្រទេស ខណៈវិបត្តិប្រេងប៉ះពាល់ហិរញ្ញវត្ថុសាធារណៈ
2026/04/04 04:50:43 pm
​យន្តហោះយោធាអាមេរិក ដែលអ៊ីរ៉ង់បាញ់ទម្លាក់ គឺជាហេតុការណ៍លើកដំបូងក្នុងពេលជាង ២០ឆ្នាំ
2026/04/04 04:17:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/04 06:36:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/04 11:02:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/04 02:26:58 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am