មន្ត្រីអ៊ីរ៉ង់ហៅកិច្ចព្រមព្រៀងការពាររបស់ IAEA ថា «មិនស័ក្តិសមសម្រាប់សម័យសង្គ្រាម

2025/12/10 10:13:10 pm        81

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បាននិយាយថា កិច្ចព្រមព្រៀងការពារបច្ចុប្បន្នរបស់ទីភ្នាក់ងារថាមពលបរមាណូ អន្តរជាតិ (IAEA) មិនត្រូវបានបង្កើតឡើងសម្រាប់លក្ខខណ្ឌសម័យសង្គ្រាមទេ ហើយត្រូវការការកែប្រែ។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន IRNA ដែលគ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់។

របាយការណ៍នេះ បានដកស្រង់សម្តីលោក Behrouz Kamalvandi អ្នកនាំពាក្យអង្គការថាមពលបរមាណូអ៊ីរ៉ង់ដែលបាននិយាយថា ក្នុងនាមជាសមាជិកនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)   អ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាមួយ IAEA «ដែលត្រូវបានរៀបចំឡើងតាមរបៀបមួយ ដើម្បីគ្រប់គ្រងកាលៈទេសៈធម្មតា មិនមែនកាលៈទេសៈទាក់ទងនឹងសម័យសង្គ្រាមទេ»។  

អ៊ីរ៉ង់បានផ្អាកកិច្ចសហប្រតិបត្តិការជាមួយ IAEA នៅចុងខែមិថុនា ក្រោមច្បាប់សភា ដោយលើកឡើងពីការបរាជ័យរបស់ទីភ្នាក់ងារនេះ ក្នុងការថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកកាលពីដើមខែនោះ លើទីតាំងនុយក្លេអ៊ែររបស់ខ្លួន និងការព្រួយបារម្ភអំពីសុវត្ថិភាពនៃទីតាំងទាំងនោះ និងអ្នកវិទ្យាសាស្ត្ររបស់ខ្លួន។ ទោះបីជាមានការផ្អាកក៏ដោយ នាពេលកន្លងទៅ អ៊ីរ៉ង់បាននិយាយថា ខ្លួននៅតែប្តេជ្ញាចិត្តចំពោះសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) និងប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងការពាររបស់ខ្លួន។

IAEA បានស្នើសុំម្តងហើយម្តងទៀត ដើម្បីចូលទៅកាន់ទីតាំងដែលត្រូវបានទម្លាក់គ្រាប់បែក ដោយអ៊ីរ៉ង់បានបដិសេធ។ លោក Kamalvandi បាននិយាយថា ការអនុញ្ញាតឲ្យមានការត្រួតពិនិត្យទីតាំងដែលត្រូវបានវាយប្រហារទាំងនោះ អាចផ្តល់ទិន្នន័យដល់ «សត្រូវ»របស់អ៊ីរ៉ង់។ នេះបើយោងតាមរបាយការណ៍៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        56
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm